វប្បធម៌ ជំនឿ
“ប្រទាលរីករាយ” ហុងស៊ុយទាក់ទាញប្រាក់កាក់ និងសុភមង្គល
យោងទៅតាមក្បួនហុងស៊ុយ ការដាំដើមឈើឬរុក្ខជាតិលម្អតូចៗក្បែរផ្ទះឬក្នុងបន្ទប់ សុទ្ធតែអាចនាំលាភ ឬគ្រោះភ័យដល់សមាជិកទាំងអស់ ជាពិសេសការរកចំណូលចូលគ្រួសារឬការរកស៊ី។

តាមជំនឿជនជាតិចិន និងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ី គេពេញនិយមដាំរុក្ខជាតិតូចៗក្នុងគេហដ្ឋានដើម្បីផ្ដល់នូវហុងស៊ុយល្អ។ រីឯ “ប្រទាលរីករាយ” (Jade plant) ជារុក្ខជាតិម្យ៉ាងសម្រាប់តាំងនៅលើតុក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងការិយាល័យធ្វើការ ដែលគេតែងតែទម្លាប់ដាំ ដើម្បីឆក់ទាញលាភសក្ការ។ ប្រទាលនេះ ជាហុងស៊ុយនាំលុយកាក់មាសប្រាក់ឱ្យហូរចូលក្នុងផ្ទះបានដោយងាយ ព្រមទាំងជួយនាំសុភមង្គលដល់គ្រួសារទាំងមូល។

ប្រសិនតាំងក្នុងការិយាល័យ គេជឿថា អាចជួយផ្ដល់នូវភាពស្រស់ស្រាយ ការប្រាស្រ័យទាក់ទងល្អក្នុងចំណោមបុគ្គលិក ជាពិសេសជួយឱ្យអាជីពនិងជំនួញរីកលូតលាស់ មានផ្លែផ្កា។

ក្នុងក្បួនហុងស៊ុយ គេឱ្យដាំឬតាំង នៅខាងស្តាំនៃតុទទួលភ្ញៀវឬតុធ្វើការ និងដាក់នៅច្រកខាងស្ដាំចូលផ្ទះឬហាង។ ហាមទុកវាឱ្យស្វិតស្រពោន ព្រោះជាប្រផ្នូលនៃភាពអន់ថយ បង្កភាពក្ដៅក្រហាយ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាំងលម្អផ្កាឬផ្លែឈើស្រស់ ប្រផ្នូលទាក់ទាញលាភសក្ការនិងភាពរុងរឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


