វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យ និមិត្តសញ្ញាត្រីនៅលើបាតដៃ អាក្រក់ ឬល្អ
ខ្សែបន្ទាត់នៃនិមិត្តសញ្ញានេះ អាចរកឃើញគ្រប់ទីកន្លែងនៅលើបាតដៃ។ ប្រសិនបើសញ្ញានេះមានភ្នែកកាន់តែប្រសើរ។ ចំណែកអត្ថន័យអាចប្រែប្រួលបន្តិចបន្តួច អាស្រ័យលើវិធីដែលត្រីកំពុងប្រឈមមុខនិងនៅលើទីតាំងដែលវាស្ថិតនៅ។

១. និមិត្តសញ្ញាត្រីនៅក្រោមម្រាមដៃកណ្ដាល

និមិត្តសញ្ញានៅក្រោមម្រាមដៃកណ្ដាល បង្ហាញពីភាពជោគជ័យនៅក្នុងជីវិត ឬបញ្ហាទស្សនវិជ្ជាជាដើម។ បុគ្គលដែលមាននិមិត្តសញ្ញាត្រីទាំងនេះ នៅក្រោមម្រាមដៃកណ្ដាល ជាមនុស្សមានវិន័យនិងម៉ត់ចត់ជាមួយការងារ។
ប៉ុន្តែប្រសិនបើវាលេចឡើងនៅពាក់កណ្ដាលម្រាម គឺទាក់ទងនឹងខ្សែអាជីពឬបង្ហាញពីភាពប្រសើរឡើងផ្នែកហិរញ្ញវត្ថុ មិនថាតាមរយៈអាជីពការងារ ឬអាពាហ៍ពិពាហ៍ព្រមទាំងរឿងផ្សេងទៀត។
២. និមិត្តសញ្ញាត្រីក្រោមម្រាមដៃកូន
ក្រោមម្រាមដៃកូន ជាសញ្ញាមួយដែលចង្អុលបង្ហាញថាយើងនឹងមានសំណាងនៅក្នុងអាជីវកម្មឬអាជីពនៃជំនាញទំនាក់ទំនងល្អបំផុត ហើយក៏មានគេចូលចិត្តនិងស្រលាញ់រាប់អានច្រើនដែរ។ សញ្ញានេះក៏អាចបង្ហាញពីទ្រព្យសម្បត្តិ បន្ទាប់ពីបុគ្គលនោះមានអាយុប្រហែល ៥០ ឆ្នាំ។
៣. និមិត្តសញ្ញាត្រីនៅក្រោមម្រាមដៃនាង

និមិត្តសញ្ញាត្រីស្ថិតនៅក្រោមម្រាមដៃនាង គឺជាសញ្ញាមួយដែលបញ្ជាក់ពីទិសដៅស្ថិតនៅលើបន្ទាត់ព្រះអាទិត្យ។
បុគ្គលរូបណាដែលមានសញ្ញាត្រីនេះនៅទីតាំងដែលបានប្រាប់ មានន័យថា ភាពរីករាយនៅក្នុងវិស័យច្នៃប្រឌិត សូម្បីតែកិត្តិនាមនិងសំណាងល្អនឹងកើតឡើងភ្លាមៗ នៅពេលអនាគតឥតបង្អង់យូរឡើយ។
៤. និមិត្តសញ្ញាត្រីនៅចំកណ្ដាលបាតដៃ
និមិត្តសញ្ញាត្រីនៅចំកណ្ដាលបាតដៃ គឺតំណាងឲ្យភ្នំដែលមានព្រះចន្ទ។ ហើយនេះគឺជារឿងកម្រណាស់ ប៉ុន្តែនៅលើភ្នំនៃព្រះចន្ទគឺបង្ហាញពីភាពល្បីល្បាញ ឬជាមនុស្សដែលមានជំនាញពូកែទាក់ទង និងវិស័យច្នៃប្រតិដ្ឋនៃស្មារតី រឹងមាំចំពោះបុគ្គលរូបនោះ។
វាក៏អាចមានន័យថា ការធ្វើដំណើរនឹងជាផ្នែកមួយនៃភាពជោគជ័យរបស់បុគ្គលដែលមាននិមិត្តសញ្ញានោះដែរ។
៥. សញ្ញាត្រីស្ថិតនៅចុងបញ្ចប់នៃខ្សែជីវិត
ប្រសិនបើសញ្ញាត្រីស្ថិតនៅចុងបញ្ចប់នៃខ្សែជីវិត នៅលើដៃលេចធ្លោឡើងមក នោះឥទ្ធិពលនៃ នូវភាពរុងរឿង សំណាងល្អនឹងកើតឡើងក្នុងជីវិត។
នៅដំណាក់កាលដំបូងនៃខ្សែជីវិត តែងបង្ហាញពីសក្ដានុពលនិងភាពឆ្លាតវៃ។ ចំណែកនៅពាក់កណ្ដាលខ្សែជីវិត វាបង្ហាញពីការតស៊ូ ប៉ុន្តែក៏ជាមនុស្សដែលពូកែមើលថែអ្នកដទៃដែរ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ destinypalmistry
ចុចអាន៖ ជំនឿពីបុរាណស្រ្តីមិនគួរធ្វើព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


