វប្បធម៌ ជំនឿ
មូលហេតុទាហានចិន មិនចូលស្រុកកំណើត ស៊ូធ្វើជាទាហានស៊ីឈ្នួលរបស់ ព្រះបាទជ័យវរ្ម័នទី ៧
ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ពីវត្តមានទាហានចិន ធ្វើជាទាហានស៊ីឈ្នួលចក្រភពខ្មែរ ដោយលោកបញ្ជាក់តាមរយៈទំនាក់ទំនង ខ្មែរ ចិន ជាង ២ ០០០ ឆ្នាំមកនេះ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ប្រសិនមើលភូមិសាស្ត្រនយោបាយក្នុងតំបន់នៅសតវត្សរ៍ទី ១២ កាលនោះ រាជការសុង មានវិសាលភាពធំធេង និងបើតាមកំណត់ហេតុរបស់រាជវស្សសុង ឃើញថា ខ្មែរចិនមានទំនាក់ទំនងការទូតសម្បើម ដោយមានជាង ៦០ សំបុត្រឆ្លើយឆ្លងគ្នា ដែលទំនាក់ទំនងទូតនេះធ្វើឱ្យមានវត្តមានជនជាតិចិននៅខ្មែរ។
លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្តថា៖ “ក្រោយពេលរាជការសុងច្បាំងចាញ់ម៉ុងហ្គោលី ពួកកងទ័ពរាជការសុង ដែលនៅឆ្ងាយពីរាជធានី មិនបានត្រឡប់ទៅស្រុកកំណើតវិញទេ និងតាមរយៈធ្លាប់មានទំនាក់ទំនងការទូតជាមួយរាជការសុងផងនោះ ទើបប្រហែលជាព្រះបាទជ័យវរ្ម័នទី ៧ ទាក់ទងទាហានទាំងនោះមកឱ្យធ្វើជាទាហានស៊ីឈ្នួលរបស់ខ្មែរ ដើម្បីច្បាំងជាមួយចម្ប៉ា (ចាម)។ អ៊ីចឹងហើយទើបឃើញមានវត្តមានចម្លាក់ទ័ពចិននៅចម្លាក់បាយ័ន្តក្នុងរាជព្រះបាទជ័យវរ្ម័នទី៧នោះ”។

អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ រូបនេះ បានបង្ហាញថា ចម្លាក់ពាក់ព័ន្ធជាមួយចិននៅសម័យអង្គរពីសតវត្សរ៍ទី ៩ ដល់ទី ១៥ គឺនៅក្នុងទិដ្ឋភាពទាហានជាកងទ័ព ដែលមានកងទ័ពថ្មើរជើង ទ័ពដំរី និងទ័ពសេះ។ លោកបញ្ជាក់ថា ចិនមិនដែលប្រើដំរីទេ ចិនប្រើតែសេះ ថ្មើរជើង និងរទះចម្បាំង។ ទ័ពចិន ដែលច្បាំងគ្នារាប់រយឆ្នាំមកហើយ មិនដែលប្រើដំរីទេ ពួកគេចេះប្រើដំរី ក្រោយពេលមកដល់ស្រុកខ្មែរ។

ទាក់ទងនឹងចំនួន ទាហានចិនដែលស៊ីឈ្នួលធ្វើសង្គ្រាមនៅខ្មែរ លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា យើងមិនមានស្ថិតិនេះសោះ។ លោកបញ្ជាក់ថា ទោះយ៉ាងណា យើងមិនទាន់អស់សង្ឃឹមក្នុងការដឹងស្ថិតិនេះទេ ដោយសារការស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងអារ្យធម៌របស់ខ្មែរ នៅមានទំហំតូចតាចនៅឡើយ ដែលយើងត្រូវការស្រាវជ្រាវច្រើនបន្តទៀត ហើយអាចនឹងប្រទះភស្តុតាងនៅកន្លែងណាមួយនាអនាគត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


