វប្បធម៌ ជំនឿ
បកស្រាយ! សុបិនឃើញដួល ឬធ្លាក់ចេញពីកន្លែងណាមួយ ជាសារដាស់តឿនកុំប្រហែស
យោងទៅតាមជំនឿ កាលបើគេងសុបិនឃើញហេតុការណ៍ណាមួយ សុទ្ធតែជាសារចង់បង្ហាញពីទិដ្ឋភាពខាងក្រៅ ដែលយើងគួរតែដឹងទុកមុខ។
ក្នុងសុបិន បើទោះជាមានរឿងអ្វី ដែលហោចណាស់ អ្នកត្រូវព្យាយាមធ្វើបច្ចុប្បន្ននេះ ឲ្យបានល្អបំផុត។
សុបិនឃើញខ្លួនឯងធ្លាក់

បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ កុំទុកចិត្តនរណាម្នាក់ដោយងាយៗឲ្យសោះ។ ព្រោះការទុកចិត្តរបស់យើង អាចជាចំណុចខ្សោយដែលត្រូវគេក្បត់ ជាពិសេសទាក់ទងនឹងការងារ ជំនួញ ឬមិត្តភាពជាដើម។
សុបិនឃើញខ្លួនឯងថាដួលហើយក្រោកមកវិញ
បញ្ជាក់ថា រាល់អ្វីដែលយើងកំពុងតែគិត និងសង្ឃឹម វានឹងជោគជ័យ ទោះដំបូងនឹងជួបឧបសគ្គខ្លះ តែក្ដីសុបិននោះអាចជាសារចង់ឲ្យចេះតស៊ូអំណត់ និងព្យាយាម ពុះពារគ្រប់បញ្ហា ដែលឆ្លងកាត់។ មិនយូរទេ វានឹងហុចផលមកឲ្យយើងវិញជាក់ជាមិនខាន។
សុបិនឃើញរបួសឬដួលចេញឈាម

មានន័យថាជីវិតអ្នកអាចនឹងល្អប្រសើរទៅតាមផ្លូវមួយ ដែលលោកអ្នកបានប៉ងជាយូរ។ យ៉ាងណាមិញ ផ្លូវដែលល្អគាប់នេត្រារបស់អ្នកផង ក៏អាស្រ័យលើការព្យាយាមរបស់អ្នកដែរ ត្រូវមានចិត្តក្លាហាន និងមោះមុតបន្តិច ទើបឆាប់ឃើញផល៕
គ្រូ ណុប
ចុចអាន៖បុគ្គលដែលវាសនាចារជាមហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិ ៧ នេះលើផ្ទៃមុខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


