វប្បធម៌ ជំនឿ
ជាប្រទេសកសិកម្ម មកដឹង ទំនាយ ធញ្ញាហារ និងផលធ្វើស្រែ ប្រចាំឆ្នាំខាល
កម្ពុជា ជាប្រទេសកសិកម្ម ដោយពលរដ្ឋប្រមាណ ៨៥ ភាគរយជាកសិករ។ កសិករភាគច្រើនប្រកបរបរកសិកម្ម និងកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងការនេសាទ។ ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ដំណាំស្រូវ ដំឡូង ពោត សណ្តែក ល្ង អំពៅ ថ្នាំជក់ ម្រេច កៅស៊ូ និងស្វាយចន្ទី ជាដើម ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា ចង់ដឹងពីទំនាយ ផ្នែកកសិកម្ម តាមជំនឿ និងក្បួនហោរាសាស្ត្រមហាសង្ក្រាន្ត។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅឆ្នាំខាលនេះ តាមក្បួនហោរាសាស្ត្រ ចំពោះ កេណ្ឌធញ្ញហារ ឆ្នាំនេះមានកេណ្ឌ (៣) ឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវក្នុងស្រែ ចម្ការ ផល្លានុផលផលដំណាំបានមួយភាគ ខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្តីសុខខ្លះ មានសេចក្តីទុក្ខខ្លះស្មើគ្នា ធុញ្ញហារ មង្សាហារ ផល្វោហារ នឹងសម្បូរ ជាមធ្យម។
នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះ បានឱ្យ បានឱ្យដឹងបន្តថា រីឯ ទំនាយការធ្វើស្រែ ទំនាយកេណ្ឌការធ្វើស្រែមានសេស (១១) ទំនាយថា ស្រែដីទំនាប បានផលល្អ តែស្រែទួលមិនសូវល្អទេ។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្ថែមថា កេណ្ឌព្រឹក្សា ឆ្នាំនេះត្រូវចំសេស (២) ត្រូវត្រង់ ដើមល្វាជាស្តេច មានទំនាយថា មនុស្ស ផងទាំងឡាយស្រណុកជាពេក តែសម្បូរមនុស្សនិយាយមិនសូវពិតត្រង់ ល្អតែខាងក្រៅ តែ ចិត្តក្នុងមិនសូវស្មោះត្រង់ មានការភូតកុហកបោកប្រាស់គ្នាជាច្រើន។
លោក អ៊ឹម បុរិន្ទ លើកឡើងថា ចំពោះ កេណ្ឌព្រះអាទិត្យ ឆ្នាំនេះព្រះអាទិត្យគឺ នាគរាជ ជាដើមទៅ ទំនាយថា គឺពុំមាន អន្តរាយអ្វីឡើយ តែមានភ្លៀងនៅដើមឆ្នាំ និងចុងឆ្នាំច្រើនណាស់។

គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


