Connect with us

KPT+

មកស្គាល់ សំលៀកបំពាក់តំណាងជាតិរបស់ប្រទេសនីមួយៗ ល្បីថាស្រស់ស្អាតខ្លាំង

បានផុស

នៅ

សំលៀកបំពាក់តំណាងឲ្យទេពកោសល្យ នៃសិល្បៈហត្ថកម្ម ការសម្របខ្លួនទៅនឹងអាកាសធាតុ ស្ថានភាពសង្គម និងជំនឿសាសនា បច្ចុប្បន្ននេះ គេនៅតែអាចសង្កេតឃើញថា ប្រជាជននៅតាមប្រទេសមួយចំនួន ស្លៀកពាក់សំលៀកបំពាក់ជាតិ ក្នុងជីវភាពប្រចាំថ្ងៃ។

ប៉ុន្តែប្រទេសខ្លះ ស្លៀកសម្រាប់តែឱកាសសំខាន់ៗប៉ុណ្ណោះ ហើយនេះ គឺជាសំលៀកបំពាក់​ជាតិ គួរ​ឲ្យ​ចាប់អារម្មណ៍ចំនួន ១២ មកពីជុំវិញពិភពលោក។

១ Go (Gho) និង Kira (Kira) ប៊ូតង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៊ូតង់​ជា​ប្រទេស​ពិសេស​បំផុត ​ក្នុង​ពិភពលោក។ ព្រោះ​បច្ចុប្បន្ន​នេះ ជនជាតិ​ប៊ូតង់ នៅ​តែ​ស្លៀក​សំលៀកបំពាក់​ជាតិ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ គេនិយាយថា រ៉ូបដែល​ខ្លួនស្លៀកមានប្រវត្តិជាង៤០០ឆ្នាំ។​ រ៉ូបបុរសហៅថា Go ជាអាវវែងដែលគ្របក្បាលជង្គង់ និងចងខ្សែក្រវាត់ក្រណាត់នៅចង្កេះ វាជាសារុងវៃងដល់កជើង និងដៃអាវវែង។ បើ​ក្នុង​ឱកាស​ពិសេស ច្រើន​តែ​មាន​អាវ​ទ្រនាប់​ពាក់​លើ​ស្រទាប់​មួយ​ទៀត​ សម្រាប់​ទាំង​បុរស និង​ស្ត្រី។

២ Hanbok (កូរ៉េខាងត្បូង)

សំលៀកបំពាក់​ចម្រុះ​ពណ៌​នេះ មានសំពត់វែងចង្កេះខ្ពស់ និងអាវយឺតខាងក្នុង។ ជាធម្មតា​ជន​ជាតិ​កូរ៉េ ​ស្លៀក​វា​សម្រាប់​តែ​ឱកាស​ផ្លូវការ​ប៉ុណ្ណោះ។ Hanbok មានដើមកំណើតក្នុងកំឡុងនគរ Gokuryeo ៣៧ មុនគ.ស។ បន្ថែមពីលើនេះ ពណ៌នៃ hanbok ក៏អាចសំដៅលើថ្នាក់ផងដែរ ឧទាហរណ៍ មនុស្សធម្មតា នឹង​ស្លៀកពណ៌ស។ នៅឆ្នាំ ១៩៩៦ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ បាន​កំណត់យកថ្ងៃទី ២១ ខែតុលា ជា Hanbok ជា​រៀងរាល់ឆ្នាំ។

៣ Ao Yai (Ao Dài) ប្រទេស​វៀតណាម

សំលៀកបំពាក់​ជាតិ​របស់​​វៀតណាម ដែល​មាន​ឈ្មោះ​បកប្រែ​តាម​ព្យញ្ជនៈ​ថា «អាវ​វែង» តំណាង​ឲ្យ​ភាព​ឆើតឆាយ។ ស្ត្រី​វៀតណាម ​តែងតែ​ពាក់​អាវដៃវែង និង​ខោវែងដ៏តឹងនេះ ជាមួយ​នឹង​មួក​រាង​សាជី ដែលគេ​ស្គាល់​ថា​ជា nonla ។ ពាក្យ “áodài” ត្រូវបានប្រើប្រាស់​ដំបូង​ក្នុង​សតវត្សទី ១៨ ក្នុង​សម័យ​រាជវង្ស​ង្វៀន នៅពេល​ដែល​មាន​ការរចនាម៉ូដសម្លៀកបំពាក់​ត្រូវ​បាន​ជះ​ឥទ្ធិពល​ដោយ ជនជាតិ​ចម្ប៉ា ​ពី​អាណាចក្រ​ឥណ្ឌូចិន (ឥឡូវ​វៀតណាម​ខាង​ត្បូង) ។ ចូល​មក​ក្នុង​សម័យ​គ្រប់គ្រង​ប្រទេស​បារាំង រ៉ូប​នេះ​ត្រូវ​បាន​រចនា​ជា​សំលៀកបំពាក់​ទំនើប ​ដែល​មាន​លក្ខណៈ​បស្ចិម​ប្រទេស។ បច្ចុប្បន្ន​នេះ ស្ត្រី​វៀតណាម​នៅតែឃើញ​ស្លៀក​សម្លៀកបំពាក់ Ao Yai ទាំងក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ក្នុង​ឱកាស​ពិសេស។

៤ Dirndl ប្រទេស​អាល្លឺម៉ង់

Dearndle មាន​អាវ​ទ្រនាប់​តឹង សំពត់​ចង្កេះ​ខ្ពស់ និង​អាវ​ក្រៅ។ សម្លៀកបំពាក់​កសិករ​នៅ​តំបន់​អាល់​ផែន​នៃ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាង​ត្បូង អូទ្រីស លីចតេនស្ទីន ស្វីស និង​អ៊ីតាលី​នៅ​ចន្លោះ​សតវត្ស​ទី ១៦ និង​ទី ១៨ ជា​ធម្មតា​ ធ្វើ​ពី​កប្បាស វល្លិ ក្រណាត់​ទេសឯក ឬ​សូត្រ។ វាបានក្លាយជាម៉ូដទាន់សម័យក្នុងចំណោមឥស្សរជនក្នុងសតវត្សទី ១៧ ប៉ុន្តែបន្ទាប់ពី​សង្គ្រាមលោក​លើកទីពីរ​ វា​បាន​បាត់បង់ប្រជាប្រិយភាព។ រហូតមកដល់បច្ចុប្បន្ននេះ គេឃើញនៅក្នុងពិធីបុណ្យ​ប្រពៃណី​របស់​អាល្លឺម៉ង់ ​ដូចជា Oktoberfest ។

៥​ Dashiki (អាហ្វ្រិក)

ប្រជាជននៅអាហ្វ្រិក​ខាងលិច ជាពិសេសនៅក្នុងប្រទេស​នីហ្សេរីយ៉ា កេនយ៉ា តង់ហ្សានី និង​សូម៉ាលី ក្រណាត់​កប្បាស​បោះពុម្ព​ចម្រុះ​ពណ៌​នេះ ច្រើនតែប្រើសម្រាប់អាវរលុង ក V សម្រាប់​បុរស និង​រ៉ូប​វែង​សម្រាប់​ស្ត្រី។ អាច​ហៅ​បាន​ថា​ជា​សំលៀកបំពាក់​ជាតិ​ដែល Unisex មិន​ថា​ភេទ​ណា ​អាច​ស្លៀក​បាន​តាម​ស្ទិល​ដែល​អ្នក​ចូល​ចិត្ត។ ឈ្មោះរបស់វាត្រូវបានខ្ចីពី Hausa dan ciki ដែលមានន័យថា “អាវ” ឬ “ខោក្នុង” ។

៦ Kebaya​ (ឥណ្ឌូនេស៊ី)

វា​ជា​អាវ​ដែល​អ្នកស្រុក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ ពាក់​ជា​ញឹកញាប់​ ជាមួយ​នឹង​សារុង​ ហើយ​អាច​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​សិង្ហបុរី ប្រ៊ុយណេ និង​ហ្វីលីពីន។ ជាធម្មតាត្រូវបានផលិតពីចរនីឡុង ឬកប្បាសដែលមានគំនូរផ្កា និងភ្ជាប់ជាមួយ​ម្ជុល​ដេរ Kebaya ត្រូវ​បាន​ជះ​ឥទ្ធិពល​មួយ​ផ្នែក​ ដោយ​ធាតុ​របស់​អឺរ៉ុប ដោយសារតំបន់នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​អាណានិគម​ ដោយ​ជនជាតិ​ព័រទុយហ្គាល់ និងហូឡង់។ សព្វថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍​នៃប្រទេសទាំងនេះ​ បាន​យក Kebaya ​ជាឯកសណ្ឋាន​អ្នក​បម្រើ​លើ​យន្តហោះ​របស់​ពួកគេ។

៧ Kilt ស្កុតឡែន

សំពត់ខ្លីប្រវែងត្រឹមជង្គង់នេះ មានដើមកំណើតនៅតំបន់ខ្ពង់រាប​ស្កុតឡែន ហើយ​ត្រូវ​បាន​កត់ត្រា​ជា​លើក​ដំបូង​នៅ​សតវត្សទី ១៦ ថា ជា​តាតាន់។ បុរស​ជនជាតិ​ស្កុតឡែន​ តែង​ស្លៀក​សំពត់​នេះ ​ក្នុង​កម្មវិធី​ជប់លៀង​បុណ្យ ​ជាមួយ​នឹង​អាវរោម​ចៀម ស្បែកជើង​ស្បែក និង​ស្ពាយ (កាបូប​ចង្កេះ)។

៨ Fez មួក​ម៉ារ៉ុក

មួក​នេះ​មាន​ពណ៌ក្រហម រាងស៊ីឡាំង និងជាមួយរំយោលព្យួរនៅលើកំពូល។ ​មួកនេះ​បានទទួល​ឈ្មោះរបស់វា ពីទីក្រុង Fez ក្នុងប្រទេសម៉ារ៉ុក។ វា​ក៏​ធ្លាប់ជារូបតំណាង​វប្បធម៌​ប្រឆាំង​នឹងអាណានិគមនិយមបារាំង។ បន្ទាប់មក​ក៏​បានរីករាលដាលដល់​ប្រទេសមូស្លីម​ជាច្រើន​ នៅក្នុងចក្រភព​អូតូម៉ង់។ ដោយ​សារ​វា​ងាយ​ស្រួល​ពាក់​ ពេល​បុរស​អោន​ក្បាល​អធិស្ឋាន។

៩ Kimono ប្រទេសជប៉ុន

គីម៉ូណូមានដើមកំណើតនៅ​សម័យ Heian (ប្រហែល ៧៩៤ ដល់ ១១៩២) គីម៉ូណូ គឺជា​សំលៀកបំពាក់​ជាតិ​ដ៏​ចំណាស់​បំផុត​មួយ ដែលនៅតែប្រើសព្វថ្ងៃនេះ។ ដំបូងឡើយ វាពេញ​និយម​តែក្នុង​ចំណោម​ស្ត្រី​ថ្លៃថ្នូរប៉ុណ្ណោះ។ ប៉ុន្តែក្នុងអំឡុងពេល Edo ដើមទសវត្សរ៍ឆ្នាំ ១៦០០ គីម៉ូណូ​បានក្លាយជាការពេញនិយមយ៉ាងខ្លាំង ហើយបាន​ក្លាយ​ជា​សំលៀកបំពាក់​ដ៏​សំខាន់​នៅ​ក្នុង​ការសម្តែង kabuki ។ ប៉ុន្តែ​ពេល​ចូល​ដល់​សម័យ​មេជី (១៨៦៨-១៩១២) នៅពេលដែល​រដ្ឋាភិបាលបាន​បញ្ជា​ឲ្យ​ប្រជា​​ជន​ស្លៀក​សំលៀកបំពាក់​លោក​ខាងលិច ដើម្បី​ឲ្យ​ទាន់សម័យ គីម៉ូណូបាត់​បន្តិចម្តងៗ។ សព្វ​ថ្ងៃ​នេះ​ គេ​និយម​ពាក់​ក្នុង​ពិធី​ផ្សេងៗ​ដូច​ជា​ពិធី​មង្គលការ ឬ​បុណ្យ​សព ហើយជារឿយៗ ជាកេរដំណែល​របស់គ្រួសារ ដែលផ្តល់​ឲ្យ​ស្ត្រីដែល​រៀបការ​ហើយ។

១០ Bunad (ន័រវែស)

ជា​សំលៀកបំពាក់​ប្រពៃណីធ្វើពីរោមចៀម ​តុបតែងដោយតមបក់ដែក និង​ប៊ូតុង។ មានការរចនាខុសៗ​គ្នាជាង ២០០ សម្រាប់តំបន់នីមួយៗ។ ការរចនាដ៏ល្បីល្បាញបំផុតមួយមកពី Nordland ។ ប៉ុន្តែជាទូទៅ bunad គឺជារ៉ូបពណ៌ខៀវ​ដែលមានប៉ាក់ផ្កានៅលើសំពត់ និងអាវ​ទ្រនាប់។ បុរស​មាន​ទំនោរ​ស្លៀក​ខោ​ខ្លី​ពណ៌​ខៀវ​ងងឹត អាវ​កាក់ និង​អាវ​ក។ ជាញឹកញាប់​ គេស្លៀក​សម្រាប់​ការ​ប្រារព្ធពិធីដូចជាអាពាហ៍ពិពាហ៍ ខួបកំណើត និងរបាំប្រជាប្រិយ ក៏ដូចជា​ពិធីសាសនា។

១១ Cheongsam (ចិន)

រ៉ូបសូត្រតឹង​ជាមួយខ្សែកខ្ពស់ និងកាត់ចំហៀង មានដើមកំណើតនៅក្នុងរាជវង្ស Qing វាមាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាមួយ​នារី​វ័យក្មេង​នៅទីក្រុងសៀងហៃពីឆ្នាំ ១៩២០ ដល់ឆ្នាំ ១៩៤០ ទោះបីជាប្រជាប្រិយភាព​របស់ cheongsams សៀងហៃបានធ្លាក់ចុះក្នុងអំឡុង​ពេលបដិវត្តកុម្មុយនិស្តក៏​ដោយ។ ប៉ុន្តែ​គំរូ​នេះ​ បាន​រាលដាល​ដល់​តៃវ៉ាន់ និង​ហុងកុង។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក វាបានក្លាយជាការពេញនិយម​ម្តងទៀតនៅក្នុងប្រទេស​ចិន ក្នុងនាមជាការបង្ហាញសម្រស់ ស្លៀកដោយកូន​ក្រមុំក្នុងពិធីមង្គលការ និង​ដាក់​នៅ​ក្នុង​ពិធីបុណ្យ​សំខាន់​ដូច​ជា​ ចូលឆ្នាំចិន ឬ ជួបជុំគ្រួសារ។

១២ Gákti ឡាបលែន

Gákti គឺជាអាវរលុងដែលធ្វើពីស្បែកសត្វរមាំង និង​រោមសត្វ ជា​សំលៀកបំពាក់​របស់​កុលសម្ព័ន្ធ​សាមី ដែលជាជនជាតិ​ដើមភាគតិចនៅតំបន់ភាគខាងជើងនៃប្រទេសន័រវេស ស៊ុយអែត ហ្វាំងឡង់ និងរុស្ស៊ី ក្នុងតំបន់​ភូមិ​សាស្ត្រ Sápmi។ ជាធម្មតាមានពណ៌ភ្លឺចែងចាំង​ជាមួយនឹងប៉ាក់ដ៏ប្លែកពីគេ សំលៀកបំពាក់ gákti របស់ស្ត្រី​នឹងរួមបញ្ចូលនូវ​សម្លៀកបំពាក់​ដែលមានកន្សែង​បង់ក និងស្បែកជើងកវែងធ្វើពីសត្វរមាំង រោមឬស្បែក​ និងតុបតែង​ដោយ​គ្រឿងអលង្ការ​ប្រាក់ដ៏ស្រស់ស្អាត ជា​ធម្មតា​សំលៀក​បំពាក់​ត្រូវ​បាន​គេ​ផលិត​ជា​ពណ៌​ខៀវ​ងងឹត ​តំណាង​ឲ្យសមុទ្រ។ ប៉ុន្តែវាក៏ប្រែប្រួលទៅតាមតំបន់មួយទៅតំបន់មួយ និងស្ថានភាពអាពាហ៍ពិពាហ៍​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jack Ma មានជំនួញអ្វីខ្លះក្នុងដៃ ហេតុអ្វីគេចាត់ទុកលោក ជាបុគ្គលមានឥទ្ធិពលខ្លាំង ?

ចុចអាន៖រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម