អាជីព
ប្រវត្តិឈ្មោះនំ «ក្រឡាន» មានពាក់ព័ន្ធជាមួយជនជាតិភាគតិចភូមាភៀសខ្លួនមករស់នៅស្រុកខ្មែរ
ប្រជាជនខ្មែរមួយចំនួនធំបានស្គាល់ និងធ្លាប់ភ្លក់រសជាតិនំក្រឡានខ្មែរដុតចេញពីបំពង់ឬស្សី ដែលបងប្អូនប្រជាពលរដ្ធគ្រប់ខេត្តក្រុងតែងនិយមចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ នំនេះបានទាក់ទាញដល់ភ្ញៀវទេសចរណ៍អន្តជាតិឲ្យជាប់ចិត្តផងដែរ មានលក់នៅតាមទីកន្លែងកម្សាន្ដ ទេសចរណ៍ផ្សេងៗ តាមចំណតរថយន្ត ឬតំបន់នានាដែលនិយមចូលចិត្តនំនេះ។ តើឈ្មោះនំក្រឡានខ្មែរមានប្រភព និងកកើតឡើងតាំងពីពេលណា?

បើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ «ក្រឡាន» ជានំប្រពៃណីខ្មែរមួយ ធ្វើពីអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរ ដែលបរិភោគអង្ករខ្សាយ។

ប្រភពដដែលអះអាងថា ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែ (ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ)។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ផុយស្រួយងាយបាក់បែក។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច។
ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរសជាតិឆ្ងាញ់ខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញពួកគេបានផ្សព្វផ្សាយពីវិធីចម្អិនដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ។

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថា «នំក្រឡាន» ឱ្យស្រដៀងនិងឈ្មោះជនជាតិភាគតិច កូឡា។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតក្រឡាន មានការវិវត្តជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយៈពេលដុតអាស្រ័យលើទំហំបំពង់ឬស្សី។
ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ។ នំនេះមានតំលៃចាប់ពី ១ ០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារចំណតឡាន រមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕

អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


