វប្បធម៌ ជំនឿ
ពណ៌ផ្ទះហុងស៊ុយ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង
ការសាងសង់គេហដ្ឋានថ្មី ឬរៀបចំគេហដ្ឋានតាមទិសត្រឹមត្រូវជាមួយពណ៌ហុងស៊ុយ នឹងនាំឱ្យអ្នកផ្ទះជួបតែភាពសុខសប្បាយ ព្រមទាំងនាំភាពចម្រុងចម្រើនពេញទាំងគ្រួសារ។ ដូច្នេះពណ៌មួយចំនួនខាងក្រោម គឺជាក្បួនហុងស៊ុយដែលគួរពិចារណា!

ប្រសិនផ្ទះបែរទៅទិសខាងជើង
ផ្ទះបែរទៅទិសខាងជើង គេជឿថា អាចជួយឱ្យរកចំណូលដោយបានងាយ ហើយដើម្បីបន្ថែមលាភសំណាង ចូរប្រើពណ៌ខៀវ ឬពណ៌ខៀវចាស់ សម្រាប់លាបជញ្ជាំងគេហដ្ឋាន ឬតុបតែងលម្អពណ៌នេះឱ្យបានច្រើនបំផុត។
ប្រសិនផ្ទះបែរទៅទិសឦសាន (ខាងកើតឆៀងខាងជើង)
ដើម្បីឱ្យទីលំនៅប្រកបដោយសិរីសួស្ដី និងសុភមង្គលពេញប្រៀប ចូរបន្ថែមចង្កៀងភ្លើងភ្លឺៗលើការតុបតែង និងជ្រើសរើសពណ៌លឿង ឬទឹកក្រូចសម្រាប់ទាក់ទាញហុងស៊ុយ។
ប្រសិនផ្ទះបែរទៅទិសខាងកើត
ទិសខាងកើតជាទិសសិរីមង្គលជាទីបំផុត វាអាចជួយបន្ថែមថាមពលវិជ្ជមានដល់ម្ចាស់ផ្ទះពោរពេញដោយភាពស្វាហាប់ និងការរីកចម្រើន។ ដូច្នេះចូរប្រើពណ៌បៃតងស្រស់ជាត្រីមុខសម្រាប់ផ្ទះទាំងមូល ក៏ដូចជារៀបចំដាំដើមឈើ និងរុក្ខជាតិផ្សេងៗឱ្យបាន។
ប្រសិនផ្ទះបែរទៅទិសអាគ្នេយ៍ (ខាងកើតឆៀងខាងត្បូង)
វាជាទិសនាំនូវភាពផ្សះផ្សា និងមន្តស្នេហ៍ដល់សមាជិកគ្រួសារ។ ហេតុនេះការបំពេញដោយពណ៌បៃតងចាស់ និងពណ៌ខៀវ សម្រាប់ទីលំនៅ ជាហុងស៊ុយល្អបំផុត។
ប្រសិនផ្ទះបែរទៅទិសខាងត្បូង
តាមជំនឿ ទិសខាងត្បូង ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអំណាចមុខមាត់។ ការជ្រើសរើសពណ៌ផ្កាឈូក ក្រហម ឬពណ៌ស្វាយ សម្រាប់លាបផ្ទះ ឬលម្អផ្សេងៗ អាចជួយបង្កើនហុងស៊ុយទ្វេដងដល់ម្ចាស់លំនៅ។
ប្រសិនផ្ទះបែរទៅទិសនិរតី (ខាងត្បូងឆៀងខាងលិច)
ទិសនេះ ត្រូវគេចាត់ទុកថាអាចជួយពង្រឹងទំនាក់ទំនងគ្រួសារឱ្យកាន់តែស្អិតរមួត ព្រមទាំងបន្ថយភាពអពមង្គលបានផងដែរ។ ប្រសិនម្ចាស់គេហដ្ឋានប្រើពណ៌លឿង ទឹកក្រូច ត្នោត ឬខ្មៅ នឹងជួយផ្តល់ថាមពលវិជ្ជមានខ្លាំងឡើង។
ប្រសិនផ្ទះបែរទៅទិសខាងលិច
កន្លងមកទិសខាងលិច ត្រូវគេនិយាយតៗគ្នាថា ជាទិសចង្រៃ នាំភាពស៊យដល់ម្ចាស់ផ្ទះ ប៉ុន្តែការពិត វាជាទិសនាំហុងស៊ុយហិរញ្ញវត្ថុយ៉ាងល្អបំផុត។ ហេតុនេះលាប ឬប្រើពណ៌ប្រាក់ ឬមាស ឱ្យរឹតតែលេចធ្លោបន្ថែមទៀត។
ប្រសិនផ្ទះបែរទៅទិសពាយព្យ (ខាងលិចឆៀងខាងជើង)
វាជាទិសនាំសំណាងខាងសុខភាព និងភាពសុខសប្បាយ គ្មានជំងឺតម្កាត់។ ដូច្នោះចូរប្រើពណ៌លឿង ឬពណ៌ទឹកក្រូចភ្លឺ ដើម្បីបង្កើនហុងស៊ុយឱ្យកាន់តែល្អឡើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហុងស៊ុយតុបតែងគេហដ្ឋាន និងការិយាល័យតាមទិសទាំង៤ ឱ្យលាភសំណាងហូរចូល
ចុចអាន៖ ពណ៌សម្រាប់លាបគេហដ្ឋានឬការិយាល័យ ក៏ជាហុងស៊ុយជួយលើករាសីដល់ម្ចាស់ដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


