វប្បធម៌ ជំនឿ
គណៈកម្មការ វត្តថ្មី ទទួលយកការរិះគន់ នឹងកែកុដិ ទៅតាមរចនាបទវត្តអារាមខ្មែរវិញ
ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ទទួលយកនូវការខ្វះចន្លោះ និងទទួលយកការរិះគន់ពីសំណាក់គ្រប់មជ្ឈដ្ឋាននានា នឹងកែសម្រួលកុដិនេះ ទៅតាមរចនាបទវត្តអារាមខ្មែរវិញ។

យោងតាមសេចក្ដីរាយការណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ របស់ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី តំណាងព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះប្រធានលេខាធិការដ្ឋានសាលាគណខេត្តកំពង់ចាម បានឱ្យដឹងថា តំណាងសាលាគណខេត្តកំពង់ចាម ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកកំពង់សៀម ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ អភិបាលស្រុកកំពង់សៀម អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តគិរីសាលវ័ន បានចូលរួមកិច្ចប្រជុំ ដោយទទួលបានលទ្ធផល៖

១. ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តថ្មី ទទួលយកនូវការខ្វះចន្លោះ និងទទួលយកការរិះគន់ពីសំណាក់គ្រប់មជ្ឈដ្ឋាននានា នឹងកែសម្រួលកុដិនេះ ទៅតាមរចនាបទវត្តអារាមខ្មែរវិញ។

២. គណៈគ្រប់គ្រងវត្ត នឹងចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីសុំការអធ្យាស្រ័យ និងយោគយល់ពីសំណាក់ ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទទីជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស។

កិច្ចប្រជុំមានការចូលរួមពី ព្រះសិរីវេទី យី ស៊ាងហៃ ព្រះសមុហ៍គណខេត្តកំពង់ចាម និងព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម រួមជាមួយព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូអនុគណស្រុកកំពង់សៀម និងសហការី បានសហការជាមួយ លោកប្រធាន មន្ទីរធម្មការ និងសាសនា លោកប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម លោកអភិបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាននិមន្តចុះប្រជុំសម្របសម្រួលបញ្ហាការសាងសង់មហាកុដិ ក្នុងវត្តគិរីមហាសាលវ័ន (វត្តថ្មី) ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួររម្លឹកថា កិច្ចប្រជុំនេះ រៀបចំបន្ទាប់ ក្រោយពីផ្ទុះការរិះគន់បណ្តាញសង្គមរឿងកុដិវីឡានៅក្នុងស្រុកកំពង់សៀម នៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កុដិដែលមានរចនាបថដូចវីឡាសម័យថ្មីនេះ ក្រោមការដឹកនាំសាងសង់ ពីព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ននេះ ដោយប្រេីប្រាស់រយៈពេលកសាងជាង ៦ ឆ្នាំ ដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក និងទេីបធ្វេីពិធីបុណ្យឆ្លងសមិទ្ធដាក់ឱ្យប្រេីប្រាស់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


