សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៥៧៤ លានដុល្លារ ពីការនាំចេញដំឡូងមី
កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណ ៥៧៤ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១៦,១៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ធ្លាក់ចុះរហូតដែលមានតម្លៃ ១៥០ រៀលក្នុងមួយគីឡូក្រាម នៅខេត្តឧត្តរមានជ័យ ខណៈខេត្តស្ទឹងត្រែង និងខេត្តមួយចំនួនអាចលក់បាន ២៥០ រៀល ក្នុងមួយគីឡូក្រាម ចំណែកឯដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ដល់ ៧០០ រៀល ក្នុងមួយគីឡូក្រាម។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសនន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញទៅអន្តរជាតិ និងការធ្វើពិពិធកម្មមុខទំនិញកសិកម្មផ្សេងៗ។
លោក វ៉ា រុតសាន បន្ថែមថា៖ «យើងត្រូវធ្វើពិធកម្មមុខទំនិញជាអនុផលទំនិញកសិកម្មសក្ដានុពលរបស់យើងមានដូចជា ស្រូវ-អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយម្រេច មៀនប៉ៃលិនជាដើម»។
នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


