Connect with us

សេដ្ឋកិច្ច

​រដូវប្រមូលផលដំឡូងមីចាប់ផ្ដើម ​កសិករធ្វើស្ងួត​ច្រើនជាងលក់ស្រស់​ ដោយសារកត្តាតម្លៃ

បានផុស

នៅ

កសិករ​ចាប់ផ្ដើម​ប្រមូល​ផល​ដំឡូងមី​នា​រដូវ​កាល​ថ្មី​ ​ខណៈ​តម្លៃ​ដំឡូងមី​ស្រស់​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ ​ខណៈ​កសិករ​ធ្វើ​ដំឡូងមី​ក្រៀមហើយលក់ចេញមានតម្លៃខ្ពស់ជាង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះ​ថា ​តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទ​សម្រាប់​កសិករ ​តម្លៃដំឡូង​មីស្រស់​បន្តស្ថិតក្នុង​កម្រិត​ទាប ១៥០ រៀល ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ខណៈកសិករ​ធ្វើក្រៀម លក់ឱ្យ​សៃឡូ​បាន​តម្លៃពី ៥៨០ រៀល ទៅ ៦២០ រៀល ក្នុងមួយគីឡូក្រាម។​

​លោក អិល ឈិញ ​បានបញ្ជាក់ថា ​បច្ចុប្បន្ន​ទីផ្សារនាំចេញដំឡូងមីកម្ពុជា ​មានប្រទេសវៀតណាម ចិន​ និងការប្រើប្រាស់ក្នុងស្រុក។​

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ប្រមាណ ៥៧៤ លានដុល្លារ ​ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ​១៦,១៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤។ ​

​នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូង​មីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់​ប្រមាណ ៧២៨ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម