សេដ្ឋកិច្ច
ក្រុមហ៊ុនកែច្នៃស្វាយចន្ទី សន្យាផ្ដល់តម្លៃប្រកួតប្រជែងសម្រាប់កសិករ
ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី បានសន្យាផ្ដល់តម្លៃប្រកួតប្រជែងសម្រាប់កសិករនារដូវប្រមូលផលឆ្នាំ ២០២៦។ ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលថ្មី នឹងត្រូវពន្យាពេលដល់ខែមេសា ដោយសារអាកាសធាតុបានធ្វើឱ្យចន្ទីទុំយឺតជាងការរំពឹងទុក។

ការសន្យារបស់សហគ្រាសកែច្នៃ បានធ្វើឡើងនៅក្នុងជំនួបធុរកិច្ច (B2B) ដែលរៀបចំដោយសមាគមស្វាយចន្ទីកម្ពុជា ជាមួយតំណាងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ កាលពីថ្ងៃទី ២២ ខែកុម្ភៈ។
ជាជំនួបរៀបចំឡើង ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃស្វាយចន្ទីរបស់កម្ពុជា ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីអាចលក់បានតម្លៃ ៦១០០ រៀល (លក់នៅចម្ការ) ក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា សមាគម នៅតែបន្តស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់ទាំងកសិករ និងអ្នកទិញ ដើម្បីជួយឱ្យពួកគេសម្រេចបាននូវកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

កាលពីរដូវកាលមុន សមាគមស្វាយចន្ទី បានរៀបចំកម្មវិធីជំនួបធុរកិច្ច (B2B) ចំនួន ៣ លើក ក្នុងគោលបំណងកាត់បន្ថយការហូរចេញនៃគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសជិតខាង ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកក្នុងការរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនចំនួន ៦ ដែលបានចូលរួមជំនួបធុរកិច្ចនេះរួមមាន៖ ក្រុមហ៊ុន CSNC Agriculture Co., Ltd, ក្រុមហ៊ុន Khmer Agro Cashew Co., Ltd, ក្រុមហ៊ុន Harvest Centre (Cambodia) Co., Ltd, ក្រុមហ៊ុន Mirarth Agritec Co., Ltd, ក្រុមហ៊ុន Pinex Agro Co., Ltd និង Giant Cashew Enterprise។

ទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជារំពឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


