សេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលសេឡង់ ជំរុញលទ្ធភាពការធ្វើពាណិជ្ជកម្មអន្តរជាតិ
សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលសេឡង់ បានរៀបចំកិច្ចប្រជុំសមាជិក ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងផែនការសកម្មភាពនានា ក្នុងនោះមានដូចជាការផ្គូរផ្គង់អ្នកនាំចេញ និងអ្នកនាំចូលរវាងប្រទេសទាំងពីរ ការសិក្សាពីលទ្ធភាពនៃការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័នមានសក្តានុពលនៅប្រទេសទាំងពីរ ការតាំងពិពណ៌ផលិផលខ្មែរ ការស្វែងរកដៃគូរសហការផ្សព្វផ្សាយផលិតផលខ្មែរជាដើម។

កិច្ចប្រជុំនេះក៏មានគោលបំណងប្រមូលធាតុចូល មតិយោបល់ និងសំណូមពរពីសមាជិកនីមួយៗ ដើម្បីពង្រឹងការអភិវឌ្ឍ និងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
ជាពិសេសការបង្កើនសមាជិកភាពបន្ថែមទៀតក្នុងការចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជារបស់យើងពីគ្រប់តំបន់នៃប្រទេសនូវែលសេឡង់ផងដែរ ក្នុងការជួយជម្រុញសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាមួយប្រទេសនូវែលសេឡង់។
កិច្ចប្រជុំនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិកក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍អាជីវកម្មខ្មែរ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

កិច្ចប្រជុំក៏បានពិភាក្សា និងសម្រេចលើការចាត់តាំង ព្រមទាំងប្រគល់តួនាទី និងភារកិច្ចជាក់លាក់មួយចំនួនជូនសមាជិកចំពោះផ្នែកហិរញ្ញវត្ថុ និងផ្នែកជំនួយការផ្ទាល់ ដើម្បីកំណត់មុខងារ និងការទទួលខុសត្រូវឱ្យកាន់តែច្បាស់លាស់ និងសមស្របទៅតាមផែនការការងាររបស់ស្ថាប័នចំ។
ការរៀបចំរចនាសម្ព័ន្ធការងារនេះនឹងជួយបង្កើនប្រសិទ្ធភាព និងភាពរលូនក្នុងការអនុវត្តគម្រោងនានា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


