សេដ្ឋកិច្ច
ខេត្តតាកែវនាំចេញស្រូវទៅវៀតណាមជាង ១ លានតោន កើនជាង ៨០០%
ខេត្តតាកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១ លានតោន ក្នុងឆ្នាំ ២០២១ ដែលចំនួននេះមានការកើនឡើង ជាង ៨០០ ភាគរយ ខណៈឆ្នាំ២០២០ បាននាំចេញតែជាង ១៦ ម៉ឺនតោន។

នេះបើតាមការបញ្ជាក់របស់លោក លី សាវេត អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក លី សាវេត បានថ្លែងថា ការនាំចេញស្រូវមានការកើនឡើង ដោយសាររដ្ឋបាលខេត្តមានទំនាក់ទំនងល្អជាមួយភាគីវៀតណាម ខណៈខេត្តតាកែវជាខេត្តមានព្រំដែនជាប់ប្រទេសវៀតណាម ហើយជាច្រកចេញ-ចូលសំខាន់របស់កម្ពុជា។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ច្រកព្រំដែនចំនួន ៣ របស់ខេត្តតាកែវ។ គិតចាប់ពីខែថ្ងៃទី ១ ខែមករា ២០២១ រហូតដល់ដើមខែមករា ឆ្នាំ ២០២២ នេះ ស្រូវចំនួន ១,១៧ លានតោនបានដឹកឆ្លងច្រកព្រំដែនចំនួន ៣ របស់ខេត្តតាកែវគឺ ច្រកបាក់ដៃ នៅក្នុងស្រុកអង្គបូរី, ច្រកកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងច្រកព្រំដែនអន្តរជាតិភ្នំដិនរបស់ ស្រុកគីរីវង់ ទៅលក់នៅប្រទេសវៀតណាម ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែដោយលក់ក្នុងតម្លៃ ១ តោនបានជាង ៨០ ម៉ឺនរៀល។

បើប្រៀបធៀបឆ្នាំ ២០២០ កន្លងមក ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២១ នេះ មានការកើនឡើងប្រមាណជាង ៨០០ ភាគរយ ពោលកាលពីឆ្នាំ ២០២០ កន្លងមក ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តតាកែវគឺមានចំនួនជិត ២ សែនតោនតែប៉ុណ្ណោះ។ មូលហេតុ ដែលការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២១ កើនឡើងខ្លាំង ដោយសារច្រកព្រំដែនបានបើកដំណើរការឡើងវិញក្រោយពីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល។
បើតាមលោកអភិបាលរងខេត្តបានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២០-២០២១ របស់ខេត្តតាកែវ សម្រាប់គណនាតុល្យភាពស្បៀងឆ្នាំ ២០២២ ផ្ទៃដីអនុវត្តបានមានចំនួន ១០៧ ៣៧៧ ហិកតា ស្មើនឹង ១៣៤,២២% លើផែនការ ៨ ម៉ឺនហិកតា, ផ្ទៃដីប្រមូលផលសរុប ១០៧ ៣៧៧ ហិកតា ស្មើនឹង ១០០% ដោយទិន្នផលមធ្យម ៥,០០៥ តោន/ហត, បរិមាណផលសរុបចំនួន ៥៣៧ ៣៨៥ តោន និងដំណាំរួមផ្សំដាំបាន ៤ ១៣៣ ហិកតា។ ស្រូវរបស់ខេត្តតាកែវក៏បាននាំយកមកលក់តាមបណ្ដាលខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ កណ្ដាល ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងជាដើម៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


