Connect with us

សេដ្ឋកិច្ច

កម្ពុជាអាចនឹងសម្រេចជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាម UN

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា ប្រទេសកម្ពុជាអាចនឹងឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមទិសដៅដែលកំណត់ដោយអង្គការសហប្រជាជាតិ UN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ លោក ស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅឆ្នាំ២០១៥ ទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ ដែលនៅក្នុងគោលដៅនេះនឹងអភិវឌ្ឍន៍ប្រទេសឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីបានបន្តថា កម្ពុជានឹងអាចសម្រេចបានតាមផែនការរបស់អង្គការសហប្រជាជាតិពិតប្រាកដ ដោយសារតែតាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋនឹងកើនដល់ប្រមាណ ២ ៤០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ។

លោកស្រីបានពន្យល់ថា ប្រទេសដែលមានប្រាក់ចំណូលទាបតម្រូវឱ្យផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលក្រោម ១ ០០០ ដុល្លារក្នុង១ឆ្នាំ ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបត្រូវមានប្រាក់ចំណូលជាង ១ពាន់ដុល្លារក្នុង១ឆ្នាំ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលប្រមាណ ជាង២ពាន់ដុល្លារ។

លោកស្រីបានបន្ថែមថា តាមគោលដៅរបស់អង្គការសហប្រជាជាតិ ក៏តម្រូវឱ្យប្រទេសកម្ពុជាធ្វើយ៉ាងណាបញ្ចប់ភាពក្រីក្រី បញ្ចប់គម្លាតយេនឌ័រ តម្រូវឱ្យកុមារចូលរៀនឱ្យបានគ្រប់ៗគ្នា និងបរិស្ថានឱ្យបានស្អាតល្អដូចប្រទេសគេនៅឆ្នាំ២០៣០។

លោក ស្រី ហង់ លីណា បានបញ្ជាក់ថា ដូចនេះវិទ្យាស្ថានស្ថិតិត្រូវការទិន្នន័យជាច្រើនទៀតសម្រាប់ធ្វើជាសូចនាករសម្រាប់វ៉ាស់វែងគោលដៅរបស់រាជរដ្ឋាភិបាល តើអនុវត្តបានដល់ណាហើយ ព្រោះគោលដៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិមានរហូតដល់ទៅ ១៨០សូចនាករ ខណៈគោលដៅសហវត្សឆ្នាំ២០១៥ មានសូចនាករត្រឹមតែ ៤៨ប៉ុណ្ណោះ។

លោកស្រីបានបន្ថែមទៀតថា៖ “តម្រូវការស្ថិតិកាន់តែមានច្រើនឡើងៗ និងស្មុគ្រស្មាញកាន់តែខ្លាំងឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែវិវត្តន៍ និងធ្វើសមាហរណ៍កម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក។ អីចឹងវិទ្យាស្ថានស្ថិតិត្រូវការចាំបាច់ណាស់ទាំងការគាំទ្រថវិកា និងជំនាញបច្ចេកទេស បើទោះបីជាបច្ចុប្បន្ននេះយើងប្រើប្រាស់ថវិកាជាតិក៏ដោយ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសជួយរៀបចំស្ថិតិសម្រាប់ធ្វើការវ៉ាស់វែងគោលដៅឆ្នាំ២០៣០ខាងមុខ។

លោកស្រីបានបន្ថែមថា សន្ទស្សន៍ថ្លៃលំនៅដ្ឋានដែលផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ដោយធនាគារជាតិ នៃកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការវ៉ាស់វែងសេដ្ឋកិច្ចកម្ពុជា ពិសេសពាក់ព័ន្ធនឹងគោលដៅប្រកបចិរភាពឆ្នាំ២០៣០ ដែលនិយាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលពិនិត្យមើលតាំងពីលំនៅដ្ឋាន ជីវភាពរស់នៅរបស់ប្រជាជនដោយក្នុងគោលដៅបានកំណត់ហើយថា នៅឆ្នាំ២០៣០ធ្វើម៉េចអភិវឌ្ឍន៍ប្រទេសដោយមិនទុកនរណាម្នាក់ចោលទេ ទោះបីជាអ្នកនោះជាជនពិការ គថ្លង់ ជនជាតិភាគតិចក៏ដោយ។

លោកស្ រីហង់ លីណា បានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះ នៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ មានផលិតផលស្ថិតិជាច្រើនដែលបានផលិតសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងរាជរដ្ឋាភិបាល សហគមន៍អ្នកប្រើប្រាស់ ដូចជា៖ ជំរឿនប្រជាជនឆ្នាំ២០១៩ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលបច្ចុប្បន្នកំពុងបញ្ចូលទិន្នន័យ ជំរឿនកសិកម្ម អង្កេត សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០២១ អង្កេតប្រជាសាស្ត្រឆ្នា២០២២ អង្កេតកសិកម្មឆ្នាំ២០២២. និងការចងក្រងទិន្នន័យព្រឹត្តបត្តិ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដូចជា សន្ទស្សន៍ថ្លៃ អ្នកប្រើប្រាស់ សន្ទស្សន៍ថ្លៃអ្នកផលិត ព្រឹត្តបត្តិគណនេយ្យជាតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រឹត្តបត្តិសន្ទ ស្សន៍ថ្នាក់ខេត្ត ដែលផ្សព្វផ្សាយក្នុងពេលខាងមុខឆាប់ៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម