សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោក បង្ហាញសញ្ញាល្អ មុនកិច្ចប្រជុំ OPEC
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះបន្តិចវិញកាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បន្ទាប់ពីអង្គការមួយនេះរំពឹងថានឹងផ្គត់ផ្គង់ប្រេងដល់ពិភពលោកសម្រាប់ខែសីហាខាងមុខ ។

ប្រេងឆៅអន្តរជាតិម៉ាក Brent កំពុងជួញដូរនៅតម្លៃ ១១២.២៣ ដុល្លារក្នុងមួយបារ៉ែល ពោលថយចុះ ០.២០ ភាគរយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនដាក់លក់ក្នុងតម្លៃ ១១២.៤៥ ដុល្លារក្នុងមួយបារ៉ែល ។
ចំណែកតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ក្នុងរយៈពេលដូចគ្នានេះក៏ធ្លាក់ថ្លៃផងដែរ ពោលលក់ក្នុងតម្លៃ ១០៩.៤៤ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.៣១ ភាគរយ ក្រោយលក់ក្នុងតម្លៃ ១០៩.៧៨ ដុល្លារក្នុងមួយបារ៉ែល ។

បើយោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យដឹងថា ស្តុកប្រេងឆៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានថយចុះចំនួន ២.៨ លានបារ៉ែល មកនៅត្រឹម ៤១៥.៦ លានបារ៉ែលកាលពីសប្តាហ៍មុន ហើយបើធៀបនឹងទីផ្សារលក់គឺធ្លាក់ចុះ ១១០,០០០ បារ៉ែល ។
គួរបញ្ជាក់ថា ផលលំបាកនៃការផ្គត់ផ្គង់ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មនៅក្នុងប្រទេសរុស្ស៊ី ខ្យល់ព្យុះនៅសហរដ្ឋអាមេរិក ក៏ដូចជាភាពចលាចលនយោបាយនៅក្នុងប្រទេសអេក្វាឌ័រ និងលីប៊ី ត្រូវបានគេមើលឃើញថាជាកត្តាចម្បងចំពោះការកាត់បន្ថយការធ្លាក់ចុះនៃតម្លៃប្រេង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


