សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ៧០០លានដុល្លារ កើនឡើង ១២,៣ភាគរយ
ក្នុងរយៈពេល ៥ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ៧៧៨លានដុល្លារ កើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ៥ខែនេះ មានទំហំទឹកប្រាក់ជាង ៤៦២លានដុល្លារ ដែលមានការកើនឡើងប្រមាណ ១០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានជាង ៤១៩លានដុល្លារ។ ចំណែកការនាំចូលទំនិញពីជប៉ុនមកកម្ពុជាវិញ មានទំហំប្រមាណ ៣១៦លានដុល្លារ មានការកើនឡើងក្នុងអត្រា ១៥,៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ជាង ២៧៣លានដុល្លារ ក្នុងឆ្នាំ២០២១។
ចំពោះប្រភេទមុខទំនិញដែលកម្ពុជា នាំចូលពីជប៉ុន មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងប្លាស្ទិក ជាដើម។ រីឯទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់។ល។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ទាំងស្ថានទូត ទាំងវិនិយោគិនជប៉ុន បានស្វះស្វែងចូលមកកម្ពុជាជាច្រើន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា។ លោកឧកញ៉ា បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មក៏កំពុងជំរុញកិច្ចព្រមព្រៀងសេរីទ្វេភាគីផងដែរ ដែលនេះគឺជាចំណុចល្អសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេស ដែលហូរចូលកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ។ ក្នុងនោះជប៉ុនបានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥,២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


