សេដ្ឋកិច្ច
ឧកញ៉ា លឹម ហេង៖ ទំនិញនាំចូលពីបរទេសមិនគួរចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬម៉ាកពាណិជ្ជកម្មផ្តាច់មុខ
រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ ព្រោះផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព និងគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិផងដែរ។ តែការផលិត ឬដំឡើងក្នុងស្រុកត្រូវបានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈច្បាប់ វិនិយោគថ្មី។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានប្រាប់កម្ពុជាថ្មីថា ផលិតផលម៉ាកពីបរទេស មិនអាចនាំចូលផ្តាច់មុខបានទេ ត្រូវតែប្រកួតប្រជែងស្មើភាពគ្នា ដើម្បីការពារអ្នកប្រើប្រាស់តាមរយៈការកេងប្រវ័ញ្ចនានា។ «កន្លងមក យើងឃើញមានក្រុមហ៊ុនខ្លះ នាំចូលផលិតផលបរទេសមក ហើយបានចុះបញ្ជីកម្មសិទ្ធិផ្តាច់មុខរបស់គាត់ តែម៉ាកវាមានសេរីរបស់វា តែគាត់(អ្នកនាំចូល)មិនគិតចឹងទេ គាត់ថាម៉ាកនឹងគឺជារបស់គាត់ទាំងអស់ ហើយគាត់យកមកលក់តម្លៃស្រេចតែចិត្តគាត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ខាតបង់»។
លោកឧកញ៉ា លឹម ហេង បានលើកជាឧទាហរណ៍ទៀតថា ដូចជាការចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬផ្តាច់មុខនាំចូលគ្រឿងយន្តសម្រាប់វិស័យកសិកម្មជាដើម។ ក្រោយចុះបញ្ជីរួចពួកគេខ្លះ មិនបាននាំចូលទេ ហើយក៏មិនអនុញ្ញាតឱ្យអ្នកដទៃ អាចនាំចូលម៉ាកដែលពួកគេបានចុះបញ្ជីរួចនោះដែរ។ ក្នុងន័យនេះ លោកឧកញ៉ា ពន្យល់ថា អ្នកដែលចង់នាំចូលគ្រឿងយន្តកសិកម្ម ត្រូវស្នើសុំសិទ្ធិ ឬបង់លុយជូនពួកគេ ដែលជាម្ចាស់កម្មសិទ្ធិ ទើបអាចនាំចូលបាន។ ហើយបើគ្រឿងយន្តទាំងនេះ ត្រូវការប្រើប្រាស់ក្នុងវិស័យកសិកម្ម តែក្រុមហ៊ុនផ្សេងៗ នាំចូលមិនបាន នោះគឺរារាំងដល់ការអភិវឌ្ឍទំនើបកម្មសេដ្ឋកិច្ចហើយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជា មានគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី ការនាំចូលគឺត្រូវមានការប្រកួតប្រជែង ដើម្បីឱ្យអ្នកទិញយកទៅប្រើប្រាស់ទទួលបានតម្លៃមួយសមរម្យ។
ដូច្នេះការនាំចូលផលិតផលពីបរទេសច្រើន គឺជាចំណុចវិជ្ជមាន ព្រោះបានបង្កើនវត្ថុធាតុដើម ក្នុងការផលិត ដើម្បីទទួលបានផលិតផលច្រើន សម្រាប់នាំចេញទៅក្រៅប្រទេសវិញ។
លោក ស៊ីម ថុង អ្នកលេងបណ្តាញសង្គម គាំទ្រចំពោះការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង។ លោកបានថ្លែងដូច្នេះថា «ច្បាប់កម្មសិទ្ធិបញ្ញា ជាវិធានការពារម្ចាស់ស្នាដៃដើម និង/ឬ ស្នាដៃបន្ត។ ការនាំចូលមិនមែនជាស្នាដៃទេ ជាឳកាសវិនិយោគរបស់ពាណិជ្ជករ និងសហគ្រិនដទៃទៀត»។
បច្ចុប្បន្នទំនិញនាំចូលពីបរទេសច្រើនសន្ធឹកសន្ធាប់ ហូរចូលទីផ្សារកម្ពុជា ដោយអ្នកនាំចូលមួយចំនួន បានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា នាំចូលផ្តាច់មុខ ដែលមិនអនុញ្ញាតឱ្យអ្នកដទៃនាំចូលទំនិញប្រភេទដូចខ្លួនបានឡើយ។ ហេតុផលនេះហើយ ដែលអ្នកជំនាញព្រួយបារម្ភថា អ្នកនាំចូលទាំងនោះ អាចកំណត់តម្លៃខ្ពស់ ដោយសារគ្មានការប្រកួតប្រជែង ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់៕ ទួន សុផល

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


