សេដ្ឋកិច្ច
លោក ង៉ែត ជូ៖ ប្រាក់ខែ ៥០០ដុល្លារ មិនគួរបង់រំលស់ផ្ទះឬដី គួរសន្សំសិនដើម្បីវិនិយោគ
បច្ចុប្បន្ន គេសង្កេតឃើញថា យុវជនខ្មែរដែលកំពុងបម្រើការងារនៅតាមអង្គភាពនានា ភាគច្រើន មានចំណូល ឬប្រាក់ខែជាមធ្យមចន្លោះពី ៤០០-៥០០ដុល្លារ ក្នុងមួយខែ។

អ្នកជំនាញហិរញ្ញវត្ថុ បានណែនាំថា បើមានប្រាក់ខែ ៥០០ដុល្លារ មិនគួរសម្រេចចិត្តបង់រំលស់ផ្ទះ ឬដីនោះទេ ព្រោះពុំសូវទទួលបានផលល្អប្រសើរឡើយ។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ជាគោលការណ៍ដីនៅមានតម្រូវការច្រើន ចំណែកផ្ទះតម្រូវការធ្លាក់ចុះខ្លាំង បើចង់វិនិយោគផ្ទះ ដើម្បីប្រាក់ចំណេញ គឺមិនចំណេញទេ ឬអាចខាតក៏មាន។

លោក ង៉ែត ជូន បានបន្តថា ចំពោះអ្នកមានប្រាក់ខែ ៥០០ ដុល្លារ រស់នៅទីក្រុង មានការចំណាយច្រើន ដូចជា ការជួលផ្ទះស្នាក់នៅ ការហូបចុក ការធ្វើដំណើរ ដូច្នេះមិនគួរបង់រំលស់ផ្ទះ ឬដីទេ គួរតែខំធ្វើការសន្សំលុយឱ្យសល់បានច្រើនបន្តិចសិន ឬរៀនខ្ចីធនាគារយកមកវិនិយោគលើដីធ្លីប្រសើរជាង។ វិនិយោគ គឺមិនសំដៅដល់ការទិញដីឡូតិ៍បង់រំលស់ទេ គឺគួរទិញដីស្រែ ដីភូមិ ដែលមិនឆ្ងាយពីទីក្រុងពេកដើម្បីធ្វើការវិនិយោគ។
អ្នកជំនាញរូបនេះ បានបន្ថែមដូច្នេះថា «ការទិញដីពុះឡូតិ៍តូចៗ និងទិញផ្ទះ មិនសូវចំណេញទេ អាចខាតទៀតផង ទៅថ្ងៃអនាគត អាចនឹងមិនមានទីផ្សារ ដោយសារការផ្គត់ផ្គង់បុរីមានច្រើនពេក ខណៈដែលបច្ចុប្បន្នដីឡូតិ៍តូចៗគាំងហើយ»។

លោក ង៉ែត ជូ បានផ្តល់ជាយោបល់ថា ជម្រើសនៃការវិនិយោគសម្រាប់អ្នកមានចំណូល ៥០០ដុល្លារ គួរតែសន្សំប្រាក់ឱ្យបាន ១០០០-ទៅ ២០០០ដុល្លារ យកទៅវិនិយោគជាមួយក្រុមហ៊ុន មានវិជ្ជាជីវៈ និងចុះបញ្ជីត្រឹមត្រូវ ដែលគេកៀរគរទុនតិចតួច សម្រាប់គម្រោងវិនិយោគ តែក៏ត្រូវមើលទៅលើសមាសភាពថ្នាក់ដឹកនាំ ថាតើមានសមត្ថភាព ឬអត់ ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។
បើតាមលោក ង៉ែត ជូន ពុំមានការវិនិយោគណា ដែលល្អឥតខ្ចោះនោះទេ អាស្រ័យលើសមត្ថភាពរបស់បុគ្គលម្នាក់ៗ និងចំណង់ចំណូលចិត្ត។ លោកបានលើកពីទិដ្ឋភាពជាក់ស្តែងថា អ្នកខ្លះក៏ចូលហ៊ុនរកស៊ីជាមួយមិត្តភ័ក្តិបង្កើតអាជីវកម្មថ្មីៗ ជាដើម។ តែអ្នកជំនាញរូបនេះ បានក្រើនរំលឹកថា អ្នកដែលមិនសូវមានបទពិសោធន៍ មិនគួរបង្កើតអាជីវកម្មថ្មីនោះទេ ព្រោះអាចមានហានិភ័យខ្ពស់ និងក្ស័យធន ជាដើម។
ដើម្បីសុវត្ថិភាពគួរតែវិនិយោគជាមួយក្រុមហ៊ុន ដែលគ្រប់គ្រងមូលនិធិវិនិយោគ ជាថ្នាលវិនិយោគមានវិជ្ជាជីវៈ មានអ្នកដឹកនាំ ក្រុមប្រឹក្សាភិបាល អាចជួយកាត់បន្ថយហានិភ័យ នៃការក្ស័យធន។ កាលណាយើងមានទុនតិច គឺត្រូវផ្តោតទៅលើការវិនិយោគ ដើម្បីរៀនសូត្រ មិនអាចវិនិយោគ ដើម្បីចំណេញក្លាយជាអ្នកមានបាននោះទេ។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


