សេដ្ឋកិច្ច
អ្នកជំនាញជំរុញបង្កើនការផលិត និងពង្រឹងគុណភាពផលិតផលក្នុងស្រុក ដើម្បីចំណេញសេដ្ឋកិច្ចជាតិ
អនុប្រធានសភាពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តឱ្យពាណិជ្ជករ និងសហគ្រាសក្នុងស្រុកទាំងអស់ គួរតែបង្កើនការផលិតនៅក្នុងស្រុកដោយខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ កំឡុងពេលមានវិបត្តិសកល បណ្ដាល មកពីបញ្ហាកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី អ៊ុយក្រែន។

ជាមួយនឹងការជំរុញបង្កើនការផលិតផលិតផលក្នុងស្រុក លោក បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សហគ្រាស និងពាណិជ្ជករទាំងអស់ គួរតែកាត់បន្ថយការនាំចូល ហើយងាកមកពង្រឹង និងបង្កើនការផលិតដោយខ្លួនឯងវិញ។ លោកបណ្ឌិត តាន់ មុនីវណ្ណ លើកទឹកចិត្តដល់ពាណិជ្ជករទាំងអស់ គួរតែរួមគ្នាជាប្រព័ន្ធ Eco System តែមួយ ជាការជួយដល់ចង្វាក់ផលិតកម្មបំពេញគ្នាទៅវិញទៅមក ជៀសវៀងការធ្វើអាជីវកម្មលើមុខរបរតែមួយដូចគ្នា ប្រកួតប្រជែងគ្នាទៅវិញទៅមក ដែលមិនអាចជួយជម្រុញសេដ្ឋកិច្ចជាតិបាន។

លោកបណ្ឌិត តាន់ មុនីវណ្ណ បន្ថែមដូច្នេះថា« ការពង្រឹង និងបង្កើតការផលិតដោយខ្លួនឯង គឺធ្វើឱ្យរាជរដ្ឋាភិបាលបន្ធូរបន្ថយ ឬមិនយកពន្ធ មានការផ្តល់ហិរញ្ញប្បទានដែលមានការប្រាក់ទាប និងមានការលើកទឹកចិត្តជួយរកទីផ្សារ»។
លោក បណ្ឌិត តាន់ មុនីវណ្ណ ថ្លែងបែបនេះ នៅក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជាស្តីពី ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី នាពេលថ្មីៗនេះ។ អនុប្រធានសភាពាណិជ្ជកម្ម មានប្រសាសន៍ថា នាបច្ចុប្បន្ន ការផ្គត់ផ្គង់ក្នុងស្រុក គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុកពីការនាំចូលពីប្រទេសដទៃទៅលើគ្រប់ផ្នែកទាំងអស់ ប្រហែល៨០ ទៅ៩០ ភាគរយទៅហើយ ទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ និងគ្រឿងទេសជាដើម ដែលតម្រូវឱ្យមានការនាំចូល សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ ដោយនេះមិនមែនជាការប្រសើរឡើយ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


