សេដ្ឋកិច្ច
វិស័យអចលនទ្រព្យរួមចំណែកជាង ៣០ភាគរយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិចិន
នៅក្នុងសេដ្ឋកិច្ចចិន វិស័យអចលនទ្រព្យ បានរួមចំណែកជាង ៣០ភាគរយ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ន អគារជាច្រើនក្នុងប្រទេសចិន ត្រូវបានជាប់គាំងដោយមិនអាចលក់ចេញបាន ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ខាតបង់យ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ក្រុមហ៊ុនខ្លះ ត្រូវបានធនាគាររឹបអូសយកស្នាក់ការកណ្តាល ដោយសារវ័ណ្ឌករនិងបំណុល។
បញ្ហាជាប់គាំងនេះ អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឡោ វិចិត្រ ដែលបានតាមដានយ៉ាងជាប់លាប់ទៅលើវិបត្តិនេះ បានលើកឡើងថា ដោយសារតែមូលដ្ឋានគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុចិន ការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ និងកម្ចីទិញផ្ទះ មិនមានតម្លាភាព និងមិនច្បាស់លាស់ ដែលកើតមានជាងមួយទសវត្សមកហើយ ជាហេតុបណ្តាលឱ្យកើតមានវិបត្តិនេះឡើង។

ទោះយ៉ាងណា លោក ឡោ វិចិត្រ បានបញ្ជាក់ថា បញ្ហាជាប់គាំងវិស័យអចលនទ្រព្យនៅចិន នេះ មិនមានឧបសគ្គចំពោះការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានោះឡើយ។ លោកបន្តថា ការអភិវឌ្ឍន៍ នៅកម្ពុជា គឺកំពុងតែដំណើរការជាធម្មតា មិនទាន់មានបញ្ហាដែលសាយភាយឥទ្ធិពលមកពីប្រទេសចិននោះទេ។ លោកបន្តថា អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចជាច្រើន កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានេះ ថាតើវិបត្តិអចលនទ្រព្យនៅប្រទេសចិន ប៉ះពាល់ដល់ប្រទេសណាខ្លះនៅតំបន់អាស៊ាន និងប្រទេសនៅក្នុង RCEP ដែលមានចំនួន ១៥ប្រទេស ក្នុងនោះកម្ពុជាក៏ជាសមាជិកមួយរូបផងដែរ។
អ្នកតាមដានសង្គមកម្ពុជា ក៏កំពុងប្រមើល មើលអំពីការរិតបន្តឹងនៃប្រាក់កម្ចីទៅដល់ធនាគារពាណិជ្ជ របស់ធនាគារកណ្តាលប្រទេសចិនផងដែរ។
ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសចិននេះ លោក ឡោ វិចិត្រ បានរំលឹកថា បញ្ហាជាប់គាំងនេះ អាមេរិក ក៏ធ្លាប់ឆ្លងកាត់ម្តងរួចមកហើយ នៅក្នុងឆ្នាំ ២០០៨។ រហូតមកដល់ពេលនេះ ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ពីអាមេរិក ដែលទទួលរង និងជួបវិបត្តិនេះដែរ៕ អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


