សេដ្ឋកិច្ច
មកដឹងទំហំវិនិយោគអាកាសយានដ្ឋានថ្មីៗ នៅកម្ពុជា
តាមការប៉ាន់ប្រមាណលើទំហំវិនិយោគអាកាសយានដ្ឋានថ្មីចំនួន ៦ និងការអភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ជាចរាចរណ៍ដែនអាកាស ពីឆ្នាំ ២០១៩-២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណ ២,៨៣០ លានដុល្លារ។

អាកាសយានដ្ឋានថ្មីទាំងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) មានទំហំវិនិយោគ ១៥០០លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៨៨០លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ២០០លានដុល្លារ, អាកាសយានដ្ឋានកោះកុង ៨០លានដុល្លារ, អាកាសយានដ្ឋានប៉ោយប៉ែត ៦៥ លានដុល្លារ, អាកាសយានដ្ឋានមណ្ឌលគិរី ១០០លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ៥ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អាកាសចរស៊ីវិល។
កម្ពុជា បាននិងកំពុងអភិវឌ្ឍអាកាសយានដ្ឋានជាច្រើន ដើម្បីទាក់ទាញវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការវិនិយោគពីបរទេស ជាដើម។
លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា វិស័យអាកាសចរ បានបង្កើតការងារជាង ១លាន ៧សែននាក់ នៅកម្ពុជា ដែលចំនួននេះ គឺជិតស្មើ ២០ភាគរយ នៃទំហំការងារនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកថា នេះបើតាមការសិក្សារបស់អង្គការអន្តរជាតិ កាលពីឆ្នាំ ២០១៧។
ជាមួយគ្នានេះ វិស័យអាកាសចរស៊ីវិល បានផ្តល់អត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលប្រមាណ ១៧ភាគរយ នៃ GDP។
លោក ស៊ិន ចាន់សេរីវត្ថា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


