សេដ្ឋកិច្ច
មកដឹងបំណុលជាតិសរុបរបស់ អាមេរិក និងប្រទេសដែលរដ្ឋាភិបាលជំពាក់ច្រើនជាងគេ
បច្ចុប្បន្ន អាមេរិកកំពុងជួបប្រទះបញ្ហាបំណុលជាតិចំនួនជាង ៣១.៤ ពាន់ពាន់លានដុល្លារ ដែលទាមទារឲ្យរដ្ឋាភិបាលលោក ចូ បៃដិន ត្រូវតែប្រញាប់ប្រញាល់ដោះស្រាយឲ្យបានឆាប់រហ័ស ពោលមានពេលត្រឹមតែខែមិថុនាប៉ុណ្ណោះ ។

អាមេរិក ជាប្រទេសសេដ្ឋកិច្ចនាំមុខគេលើពិភពលោក ខណៈបញ្ហាបំណុលនេះ គឺពិតជាសំខាន់បំផុតសម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយ ។ អ្នកជំនាញព្រមានថា សហរដ្ឋអាមេរិកអាចនឹងសងបំណុលរបស់ខ្លួនក្នុងរយៈពេលមួយខែ ប៉ុន្តែការធ្វើបែបនេះក៏ប៉ះពាល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ និងសេដ្ឋកិច្ចទាំងមូលផងដែរ ។
ដូច្នេះអ្វីទៅជាបំណុលជាតិរបស់អាមេរិក?
បំណុលជាតិ គឺជាចំនួនទឹកប្រាក់ដែលក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចី ដើម្បីទូទាត់បំណុលរបស់ប្រទេស ។ រដ្ឋាភិបាលអាមេរិកបានកម្ចីប្រាក់ទាំងនោះ យកមកចំណាយលើអត្ថប្រយោជន៍សន្តិសុខសង្គម និងកម្មវិធីធានារ៉ាប់រងសុខភាពជាតិ ការបង្វិលសងពន្ធ ប្រាក់ខែយោធា និងការទូទាត់ការប្រាក់លើបំណុលជាតិដែលនៅសេសសល់ជាដើម ។

បច្ចុប្បន្នបំណុលជាតិរបស់អាមេរិក គឺមានប្រហែល ៣១.៤ ពាន់ពាន់លានដុល្លារ ដែលចំនួននេះ ឈានដល់កម្រិតកំណត់នៃការខ្ចីនៅក្នុងខែមករា ដូច្នេះរដ្ឋាភិបាលមិនអាចខ្ចីប្រាក់បានទៀតនោះឡើយ ហើយការបង់វិក្ត័យបត្រផ្សេងៗក៏កាន់តែពិបាកផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់បំណុលនេះនឹងមិនមានបញ្ហានោះទេ ប្រសិនបើប្រាក់ចំណូលរបស់សហរដ្ឋអាមេរិក ពោលគឺចំណូលពន្ធលើសពីការចំណាយរបស់រដ្ឋ ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានដំណើរការអតិរេកប្រចាំឆ្នាំឡើយចាប់តាំងពីឆ្នាំ ២០០១ មក ហើយរដ្ឋាភិបាលបានខ្ចីប្រាក់ដើម្បីគាំទ្រប្រតិបត្តិការរបស់ខ្លួនជារៀងរាល់ឆ្នាំ ។
បំណុលរបស់រដ្ឋាភិបាលអាមេរិកបានកើនឡើងនៅក្រោមប្រធានាធិបតីនីមួយៗ ចាប់តាំងពីលោក Herbert Hoover ឡើងកាន់ជាប្រធានាធិបតីទី ៣១ មក ហើយបើរាប់ចាប់តាំងពីឆ្នាំ ១៩៦០ មក បំណុលអតិបរមាមានចំនួន ៧៨ ដងហើយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ។

គិតត្រឹមឆ្នាំ ២០២២ មានប្រទេសកំពូលចំនួន ៥ ដែលសហរដ្ឋអាមេរិកកំពុងជំពាក់បំណុលវ័ន្ត ក ហើយប្រទេសទាំងនោះមានដូចជា ជប៉ុន, ចិន, ប៊ែលហ្សិក, ចក្រភពអង់គ្លេស និងលុចសុំបួរ ។ ក្នុងនោះគ្រាន់តែប្រទេសជប៉ុន, អាមេរិកបានជំពាក់រហូតទៅដល់ ១ ពាន់ពាន់លានដុល្លារ ស្មើនឹង ១៤.៨៨ ភាគរយ ។
ចំណែកប្រទេសចិនវិញ, សហរដ្ឋអាមេរិកជាប់បំណុលចំនួន ៨៧០ ពាន់លានដុល្លារ (១១.៩៦ ភាគរយ) ខណៈចក្រភពអង់គ្លេសមានចំនួន ៦៤៥.៨ ពាន់លានដុល្លារ (៨.៨៨ ភាគរយ), ប៊ែលហ្សិក ៣៣២.៩ ពាន់លានដុល្លារ (៤.៥៨ ភាគរយ) និងលុចសុំបួរមាន ៣១២.៩ ពាន់លានដុល្លារ (៤.៣ ភាគរយ) ។
តើមានបញ្ហាអ្វីកើតឡើង បើសិនជាអាមេរិកមិនអាចទូទាត់សងបំណុល?
រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក Janet Yellen ធ្លាប់បាននិយាយនៅក្នុងលិខិតមួយទៅកាន់សភា កាលពីដើមឆ្នាំនេះថា ការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលលើបញ្ហាបំណុល នឹងបង្កឲ្យមានគ្រោះថ្នាក់ដែលមិនអាចជួយបាន ចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនអាមេរិកទាំងអស់ រួមជាមួយនឹងស្ថិរភាពហិរញ្ញវត្ថុពិភពលោកទាំងមូលផងដែរ ។

បន្ថែមពីនេះ វិនិយោគិននឹងបាត់បង់ជំនឿលើប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងឆាប់រហ័ស ជាពិសេសនាំឲ្យមានការកាត់បន្ថយការងារជាដើម ជាក់ស្ដែងប្រាក់ដុល្លារអាមេរិកដែលតែងតែឈរតំណែងកំពូលអស់ពេលជាច្រើនទសវត្សសម្រាប់ពាណិជ្ជកម្មពិភពលោក អាចនឹងឈានមកដល់ទីបញ្ចប់ ដោយសារតែកង្វះអព្យាក្រឹតភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងការព្រួយបារម្ភអំពីភាពសក្តិសមនៃឥណទានរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព៖ Telegraph, The Guardian
ចុចអាន ៖ អាមេរិក មិនគាំទ្រឲ្យ អ៊ុយក្រែន វាយប្រហារលើ រុស្ស៊ី ឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


