ព័ត៌មានជាតិ
ការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជាកើនឡើងប្រមាណ១៥%ក្នុង១ឆ្នាំ
ទោះបីជាថ្មីៗនេះ រោងចក្រថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ដែលចំណាយជិត៤០០លានដុល្លារបានបញ្ចប់ការសាងសង់១០០ភាគរយក៏ដោយ ក៏កម្ពុជានៅមិនទាន់អាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់នៅឡើយទេដោយសារតែក្នុងមួយឆ្នាំៗការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងប្រមាណ១៥%ដែលទាមទារឲ្យមានផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីនេះបន្ថែមទៀត។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថាក្នុងចំណោមកម្លាំងអគ្គិសនី៤០០មេហ្គាវ៉ាត់នេះ យើងបញ្ចេញត្រឹមតែពី១០០ទៅ២០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដោយសារតែបច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅមានកម្រិតទាបនៅឡើយ។ម្យ៉ាងទៀតរដ្ឋចង់ប្រើប្រភពថាមពលពីវារីអគ្គិសនីរោងចក្រប្រើធ្យូងថ្ម និងពីសូឡាឲ្យអស់លទ្ធភាព ព្រោះប្រភពថាមពលទាំងនេះ មានតម្លៃថោកហើយប្រភពអគ្គិសនីដែលដើរដោយប្រេងមានថ្លៃដើមខ្ពស់។

លោកបានបន្តថា ប៉ុន្តែយើងនឹងបញ្ចេញថាមពលអគ្គិសនីទាំង៤០០មេហ្គាវ៉ាត់នៅរង្វង់ខែមេសានិងឧសភាខាងមុខនេះ ដោយសារតែតម្រូវការអគ្គិសនីអាចឡើងខ្ពស់បំផុត ខណៈបច្ចុប្បន្ននេះក្នុងមួយថ្ងៃកម្ពុជាមានតម្រូវការលើការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណជាង១ពាន់៦រយមេហ្គាវ៉ាត់ប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា «ទោះបីជាមានរោងចក្រអគ្គិសនីនេះ ក៏កម្ពុជានៅមិនទាន់អាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់នៅឡើយទេដោយសារតែក្នុងមួយឆ្នាំការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងប្រមាណ១៥%ក្នុងមួយឆ្នាំ ដែលទាមទារឲ្យមានផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីនេះបន្ថែមទៀត»។

គួរបញ្ជាក់ថា រោងចក្រអគ្គិសនីដែលដើរដោយប្រេងខ្មៅ និងឧស្ម័ន មានអនុភាព៤០០មេហ្គាវ៉ាត់សាងសង់ឡើងលើផ្ទៃដីសរុប៤៣ហិកតា នៅភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯមខេត្តកណ្តាលដែលចំណាយទឹកប្រាក់ចំនួន៣៨០លានដុល្លារអាមេរិកនោះ បានបញ្ចប់ការសាងសង់១០០ភាគរយនិងបានតចូលបណ្តាញជាតិដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២១នេះ។
ការសាងសង់រោងចក្រថាមពលនេះ បានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៩ ដែលត្រូវបានចែកចេញជា២រោងចក្រដែលរោងចក្រទីមួយអភិវឌ្ឍដោយក្រុមហ៊ុនចិន CGGC និងរោងចក្រទី២ត្រូវបានសាងសង់ដោយដោយក្រុមហ៊ុន CHMC។

ការសាងសង់រោងចក្រនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាប្រឈមនឹងកង្វះថាមពលនារដូវប្រាំងកាលពីឆ្នាំ២០១៨ ដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចំណាយប្រាក់ចំនួន៣៨០លានដុល្លារអាមេរិកដើម្បីទិញម៉ាស៊ីនដែលមានទំហំសរុប៤០០មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់និងអាល្លឺម៉ង់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


