Connect with us

ព័ត៌មានអន្ដរជាតិ

ឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ ចិន កើនឡើង ១៦ ភាគរយ

បានផុស

នៅ

បើយោងតាម​ទិន្នន័យ​​ពីសមាគមមាសចិនដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន ១៦ ភាគរយ ដោយស្មើ ៥៥៥ តោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមបានបញ្ជាក់ទៀតថា ដោយសារតែភាពប្រក្រតី និងការងើបឡើងវិញនៃសេដ្ឋកិច្ច ទើបធ្វើឲ្យការប្រើប្រាស់មាសរបស់ប្រទេសចិន បង្ហាញពីសន្ទុះការងើបឡើងវិញយ៉ាងឆាប់រហ័សបែបនេះ ។

តាមទិន្នន័យ​ តម្រូវការ​ដុំមាសរួមជាមួយកាក់មាស បានកើនឡើងជាង ៣០ ភាគរយ ស្មើនឹងមាស ១៤៦.៣១ តោន ខណៈតម្រូវការគ្រឿងអលង្ការ កើនឡើងជាង ១៥ ភាគរយ ស្មើ ៣៦៨.៣ តោន ។ ដោយឡែក ពាក់ព័ន្ធជាមួយការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងបច្ចេកវិទ្យាវិញ គឺមានការថយចុះ ៧.៧ ភាគរយ ។

គួរឲ្យដឹងថា កាលពីខែមិថុនា ធនាគារកណ្តាលចិនបានទិញមាសចំនួន ២១ តោនបន្ថែមទៀត នាំឲ្យមាសបម្រុងជាផ្លូវការរបស់ចិនឡើងដល់ចំនួន ២,១១៣ តោន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ Schiff Gold

ចុចអាន ៖ IMF ព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម