Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម មួយចំនួនបន្ថយជើងហោះហើរ ព្រោះតែបញ្ហាហិរញ្ញវត្ថុ និងតម្រូវការទាប

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍​វៀតណាមមួយចំនួន​បានកាត់បន្ថយប្រេកង់ហោះ​ហើររបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដោយសារតែបញ្ហា​ហិរញ្ញវត្ថុ និងតម្រូវការហោះហើរទាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ដែលបានកាត់បន្ថយ​នោះ រួមមានក្រុមហ៊ុន Vietnam Airlines, Vietjet, Bamboo Airways, Pacific Airlines, Vietravel Airlines និងក្រុមហ៊ុនអាកាសចរណ៍ Vasco ។

តាមរយៈតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានលើកឡើងថា ទីផ្សារអាកាសចរណ៍បានចូលដល់រដូវបិទទ្វារ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនកំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ពួកគេឡើងវិញ ដូច្នេះបានធ្វើឲ្យប្រេកង់ជើងហោះហើរក្នុងស្រុកធ្លាក់ចុះយ៉ាងហោចណាស់ ១៥ ទៅ ៣០ ភាគរយ ដែលជំរុញឲ្យតម្លៃសំបុត្រយន្តហោះឡើងថ្លៃគួរឲ្យកត់សម្គាល់ ។

បើយោងតាមផែនការរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមសម្រាប់ឆ្នាំ ២០២៣ បានឲ្យដឹងថា ទំហំនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនឹងកើនឡើងពី ២៣០ គ្រឿងនៅដើមឆ្នាំនេះ ហើយនឹងឡើងដល់ ២៥០ គ្រឿងនៅចុងឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំនួនយន្តហោះសរុបដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនទាំងនេះបានធ្លាក់ចុះទៅវិញ ។

ចំណែកបើយោងតាមទិន្នន័យពី Planespotter ដែលជាមូលដ្ឋានទិន្នន័យអនឡាញអំពីពាណិជ្ជកម្មអាកាសចរណ៍បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគ្រុប ដែលរួមមាន Vietnam Airlines, Pacific Airlines និង Vasco ប្រតិបត្តិការយន្តហោះចំនួន ១០០ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Vietjet មាន ៨០ គ្រឿង, ក្រុមហ៊ុន Bamboo Airways ២១ គ្រឿង និង Vietravel Airlines មានចំនួន ៣ គ្រឿង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម