សេដ្ឋកិច្ច
កសិករ វៀតណាម លក់ស្រូវបានថ្លៃជាងមុន ដោយសារមានតម្រូវការខ្ពស់
តម្លៃអង្ករនៅវៀតណាមបន្ដកើនឡើងថ្លៃ ស្របពេលដែលតម្រូវការអង្ករនៅទូទាំងពិភពលោកក៏ឡើងខ្ពស់ដូចគ្នា រួមផ្សំជាមួយអង្ករមានគុណភាព និងការប្រមូលផលក្នុងប្រទេសមានការធ្លាក់ចុះផង ។

កសិករវៀតណាមដែលធ្វើស្រូវប្រភេទ Dai Thom បានលើកឡើងថា ពីមុនការលក់ស្រូវក្នុងមួយគីឡូក្រាមមានតម្លៃ ៨,០០០ ដុង (០.៣៣ ដុល្លារ) ប៉ុន្តែឥឡូវនេះតម្លៃបានឡើងដល់ ៩,០០០ ដុង (0.៣៦ ដុល្លារ) ដោយកើនឡើង ១២.៥ ភាគរយ ខណៈឈ្មួញផ្សេងទៀតឲ្យតម្លៃដល់ ១១,០០០ ដុង (០.៤៥ ដុល្លារ) ដែលកើនឡើង ២២ ភាគរយ ។
តាមការបញ្ជាក់ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃអង្ករបាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅតំបន់ភាគខាងជើង និងដីសណ្ដទន្លេមេគង្គ ។ ដូច្នេះតម្លៃនាំចេញបានកើនដល់ ៦៤៣ ដុល្លារក្នុងមួយតោនសម្រាប់អង្ករបាក់ ៥ ភាគរយ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ។

បន្ថែមពីនេះ លោក Do Ha Nam អនុប្រធានសមាគមស្បៀងអាហារវៀតណាមនិយាយថា ដោយសារតម្លៃក្នុងស្រុកខ្ពស់ជាងតម្លៃនាំចេញនាពេលបច្ចុប្បន្ន អាជីវករមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញថ្មី ដោយសារតែខ្លាចមិនអាចបំពេញការបញ្ជាទិញបាន ។ មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវលក់ក្នុងតម្លៃ ៦៥០-៦៨០ ដុល្លារក្នុងមួយតោន ដើម្បីទទួលបានចំណេញ ប្រសិនបើតម្លៃក្នុងស្រុកបន្តនៅកម្រិតខ្ពស់បែបនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃអង្ករនាំចេញរបស់វៀតណាមគឺខ្ពស់ជាងគូរប្រជែងថៃ ១៣ ភាគរយ និង ១៦ ភាគរយខ្ពស់ជាងប៉ាគីស្ថាន ខណៈក្នុងរយៈពេល ៩ ខែដំបូង វៀតណាមបាននាំចេញអង្ករចំនួន ៦.៦ លានតោន ហើយសរុបក្នុងឆ្នាំនេះ វៀតណាមអាចនាំចេញអង្កររហូតដល់ ៧.៨ លានតោន ក្នុងមានតម្លៃ ៤.៥ លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ ថៃ បន្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន ២ ទៀត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


