សេដ្ឋកិច្ច
គណៈកម្មការភូមិមួយផលិតផលមួយ រៀបចំពិព័រណ៌ ជាង ១ សប្ដាហ៍ នៅសួនស្ទឹងសែន
គណៈកម្មការភូមិមួយផលិតមួយ រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ផលិតផល ភូមិមួយ ផលិតផលមួយ នៅសួនស្ទឹងសែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យម ដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ ត្រូវមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម ផលិតផលសម្រេច និងការវេចខ្ចប់ឱ្យបានស្របតាមស្តង់ដាអនាម័យឧបករណ៍កែច្នៃ ជាពិសេសការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។

លោក ជា វ៉ាន់ចាន់ មានប្រសាសន៍បន្តថា កន្លងមក គណៈកម្មការមួយផលិតមួយថ្នាក់ខេត្ត បានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុបចំនួន ២៦ ប្រភេទ ដែលទំនិញមានចំនួន ២២ ប្រភេទ និងសេវា ចំនួន ៤ ប្រភេទ ក្នុងចំណោមសំណើទាំងអស់នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន ១៨ ប្រភេទ និងសេវាកម្មចំនួន ៣ ប្រភេទ។

អភិបាលរងខេត្តកំពង់ធំ ខាងលើ បន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិមួយផលិតផលមួយបានផងដែរ។

លោក សួន រ៉ាស៊ី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ថា ក្រោមគម្រោងលើកកម្ពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំ ស្តីពី សុវត្ថិភាព និងអនាម័យចំណីអាហារ មាន គោលបំណងដើម្បីផ្តល់ជូននូវចំណេះដឹងដល់ប្រតិបត្តិករគ្រប់ទីកន្លែង ក្នុងការផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមានផែនការអនុវត្តនូវគោលការណ៍ណែនាំ ស្តីពី សុវត្ថិភាព មានអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់ នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែងផលិតឱ្យបានជាអតិប្បរមា។

ក្នុងនាម គណៈកម្មការភូមិមួយផលិតផលមួយ នៅតែបន្តលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងអស់ ព្យាយាមពង្រីក ស្វែងយល់ចំណេះដឹងបន្ថែមទៀត ក្នុងចូលរួមជាមួយគ្នាក្នុងកាផលិត ទាំងបរិមាណ និងអនាម័យឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបានថា ផលិតផលទាំងអស់រក្សាបានទាំងសុខភាព និងសុវត្ថិភាពម្ហូបអាហារ ទាំងអ្នកផលិត និងអ្នកបរិភោព។
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


