ព័ត៌មានជាតិ
កម្ពុជារកចំណូលបាន ៧២៨ លានដុល្លារ ក្នុងមួយឆ្នាំពីការនាំចេញដំឡូងមី
កម្ពុជាអាចរកចំណូលបាន៧២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំពីផលិតផលដំឡូងមី ដែលត្រូវបានដាំដុះលើទំហំផ្ទៃដីជាង៦០០,០០០ហិកតា និងទទួលបានទិន្នផល១២លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនេះ កម្ពុជាបានអនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។

យោងតាមរបាយការណ៍ នៃគោលនយោបាយជាតិស្ដីពីដំឡូងមី កម្ពុជានាំចេញដំឡូងមីចេញទៅលក់នៅក្រៅប្រទេសបានចំណូល ៧២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំកាលពីឆ្នាំ២០២០កន្លងទៅ ដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម។
ប្រទេសចិន ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលម្សៅមីមិនទាន់កែឆ្នៃច្រើនជាងគេនៅលើពិភពលោក។ ចំណែក ប្រទេសដែលនាំចូលម្សៅមីកែឆ្នៃរួចច្រើនជាងគេមានដូចជា ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
នៅក្នុងពិធីប្រកាសសម្ភោធដាក់ឱ្យប្រើប្រាស់គោលនយោបាយនេះ កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ «ដំឡូងមីគឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនាគត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីច្បាមយកឱកាសទីផ្សារថ្មីៗ។»

លោក ប៉ាន សូរស័ក្ដិ បានបន្តថា គោលនយោបាយនេះនឹងធ្វើឱ្យដំឡូងមីក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅកម្ពុជា និងជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ច សំដៅចូលរួមវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០៣០ និង ២០៥០។
ប្រជាជនកម្ពុជានៅជនបទប្រមាណជាង ៩០,០០០ គ្រួសាររស់នៅក្នុងខេត្តចំនួន១៣កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗដូចជាដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។
កន្លែងប្រមូលទិញផលិតផលដំឡូងមីនៅកម្ពុជាមានចំនួន៥៥០កន្លែង ភាគច្រើនស្ថិតនៅក្នុងខេត្តចំនួនប្រាំដូចជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងត្បូងឃ្មុំ។

តម្រូវការម្សៅដំឡូងមីពិភពលោកត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិត១.៩ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៧-២០២២ ដែលបរិមាណរបស់វានឹងកើនដល់៧.៤លានតោននៅឆ្នាំ២០២២។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ IMARC Group ទីផ្សារម្សៅមីពិភពលោកនឹងមានកំណើន ៧.៥ លានតោននៅឆ្នាំ២០២៣ កំណើន៧.៧លានតោននៅឆ្នាំ២០២៤ និង៧.៨លានតោននៅឆ្នាំ២០២៥។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


