សេដ្ឋកិច្ច
កូរ៉េខាងត្បូងព្រមានពីហានិភ័យនៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដោយសារការប្រកួតប្រជែងបច្ចេកវិទ្យាគ្នា
រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានព្រមានកាលពីថ្ងៃចន្ទកន្លងទៅនេះថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង និងចិនប្រឈមនឹងហានិភ័យ និងឧបសគ្គផ្សេងៗដោយសារតែការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងផ្នែកបច្ចេកវិទ្យា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការព្រមាននេះធ្វើឡើងក្រោយពេលលោក Cho ធ្វើដំណើរទៅដល់ក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឡើងកាន់តំណែងនៅខែមករា។

ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំធុរកិច្ចកូរ៉េខាងត្បូង លោក Cho បានថ្លែងថា ទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក កំពុងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ ហើយប្តេជ្ញាថានឹងគាំទ្រដល់ពាណិជ្ជករ ដែលកំពុងស្វែងរកការចាប់យកឱកាសទីផ្សារនៅក្នុងប្រទេសចិន ខណៈកាត់បន្ថយហានិភ័យនានាដែលអមមកជាមួយ។
លោក Cho បានថ្លែងយ៉ាងដូច្នេះថា៖ «ការពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងរវាងកូរ៉េ និងចិន គឺជាកម្លាំងចលករនៅពីក្រោយកំណើនសេដ្ឋកិច្ច និងវិបុលភាពរួម ប៉ុន្តែវាក៏មានហានិភ័យទ្វេរដងដែរ ហើយយើងក៏ត្រូវទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្លាស់ប្តូរបែបនេះ»។
រដ្ឋមន្រ្តីដដែល បានបន្តយ៉ាងដូច្នេះថា៖ «សេដ្ឋកិច្ចចិន កំពុងផ្លាស់ប្តូរឆ្ពោះទៅរករចនាសម្ព័ន្ធឧស្សាហកម្មបច្ចេកវិទ្យា និងក្នុងតំបន់ ហើយទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកំពុងផ្លាស់ប្តូរពីភាពជាដៃគូដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ទៅជាការប្រកួតប្រជែងមួយ ដែលខ្ញុំគិតថា កំពុងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់យើង»។

ក្នុងដំណើរទស្សនកិច្ចទៅចិននាពេលនេះ លោក Cho គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលត្រីភាគីនាពេលខាងមុខ ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន និងប្រធានបទទ្វេភាគី និងតំបន់ផ្សេងៗទៀត។
គួរគូសបញ្ជាក់ផងដែរថា ចំពេលមានការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែខ្លាំងឡើងៗនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល បានព្យាយាមដើរលើផ្លូវប្រុងប្រយ័ត្នក្នុងទំនាក់ទំនងរបស់ប្រទេសខ្លួនជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ខណៈអាមេរិកគឺជាដៃគូសន្ដិសុខដ៏សំខាន់។ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់សហរដ្ឋអាមេរិក រដ្ឋបាលរបស់លោកបានបញ្ចេញសម្លេងកាន់តែខ្លាំង ជុំវិញភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


