សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់កម្ពុជាលើកឡើងថា ការពង្រឹង SME ជារឿងបន្ទាន់ ក្នុងការរក្សាសន្ទុះកំណើនសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន ប្រសាសន៍ថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) ជាការងារបន្ទាន់ សម្រាប់គោលដៅនៃការរក្សា និងការជំរុញសន្ទុះកំណើនឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រិនភាព សំដៅកាត់បន្ថយហានិភ័យ គ្រាដែលវិបត្តិពិភពលោកបានបន្តអូសបន្លាយ។

លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងចេញពីវេទិកាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) លើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ដែលជាឆ្អឹងខ្នងដ៍រឹងមាំនៃសេដ្ឋកិច្ច ហើយបានចូលរួមចំណែកបង្កើតការងារ, ការបង្កើនប្រាក់ចំណូល, ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍ។
នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។

នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ ៧៥០.០០០ អង្គភាពដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតការងារ ពង្រឹងសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ជាមួយនឹងសក្តានុពលក្នុងការបង្កើន តម្លៃបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការពង្រីកទីផ្សារ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


