ព័ត៌មានអន្ដរជាតិ
ក្រសួងហិរញ្ញវត្ថុថៃ បន្តដាក់សម្ពាធឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira កំពុងជំរុញការទាមទារឱ្យមានការកាត់បន្ថយអត្រាការប្រាក់ មុនពេលជួបជាមួយធនាគារកណ្ដាលថៃនៅសប្ដាហ៍ក្រោយ ដែលគោលដៅអតិផរណា និងការហក់ឡើងនៃប្រាក់បាត នឹងក្លាយជាប្រធានបទសំខាន់ៗសម្រាប់ការពិភាក្សា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍។

កិច្ចប្រជុំដ៏ធំនេះ នឹងធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានដាក់សម្ពាធឱ្យធនាគារកណ្ដាលរបស់ប្រទេស កាត់បន្ថយអត្រាការប្រាក់ជាច្រើនលើកច្រើនសារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបការលំបាកក្នុងការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ១៩។
លោក Pichai បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍ដាក់ឱ្យដំណើរការកម្មវិធីផ្តល់សាច់ប្រាក់របស់រដ្ឋាភិបាលដល់ជនក្រីក្រ និងជនពិការ ក្រោមដំណាក់កាលទី១នៃ «កាបូបឌីជីថល» ថា៖ «វាដល់ពេលដែលត្រូវនិយាយអំពីគោលដៅអតិផរណាហើយ ដែលវានឹងនាំទៅរកការពិភាក្សាពីគោលនយោបាយអត្រាការប្រាក់ និងគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ទាំងអស់សុទ្ធតែពាក់ព័ន្ធគ្នា»។

លោករដ្ឋមន្រ្តីដដែលបាននិយាយថា លោកចង់ឃើញអតិផរណាក្នុងរង្វង់ ២ ភាគរយ ដែលជាគោលដៅធម្មតាក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈកំណើនតម្លៃនៅថៃបានធ្លាក់ចុះក្រោម ១ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ អស់រយៈពេល ១៥ ខែនាពេលកន្លងមក ដែលនេះបង្ហាញពីតម្រូវការខ្សោយ។ លោកបន្តថា អត្រាការប្រាក់ខ្ពស់ គឺប្រឆាំងនឹងកម្មវិធីជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្ដាលថៃ ដែលប្រឆាំងនឹងគោលនយោបាយកាបូបឌីជីថលរបស់រដ្ឋាភិបាលនាពេលកន្លងមក នៅតែជំទាស់នឹងការទាមទារឱ្យកាត់បន្ថយអត្រាការប្រាក់ ដោយថា ថៃមិនចាប់បាច់ដើរតាមលំនាំបន្ថយការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិកនោះទេ។
កាលពីខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់សំខាន់ៗនៅត្រឹម ២,៥០ ភាគរយ ដោយនិយាយថា អត្រានេះគឺ «អព្យាក្រឹត» និងមិនខ្ពស់ ដោយតាមស្តង់ដារពិភពលោក។ ការវាយតម្លៃលើគោលនយោបាយអត្រាការប្រាក់បន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែ តុលា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


