សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ ស្រូវឡើងថ្លៃវិញ ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃស្រូវសើមបន្តកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាសញ្ញាល្អសម្រាប់កសិករ។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា «មធ្យមភាគថ្លៃស្រូវសើម» កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ ថ្លៃទិញដល់វាលស្រែផ្ទាល់របស់បងប្អូនកសិករនៅតាមតំបន់សំខាន់ៗមួយចំនួនជុំវិញបឹងទន្លេសាបដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់បន្ថែមថា៖ «តាមការសង្កេត ថ្លៃស្រូវសើមបន្តកើនឡើងម្តង១លេខ/២លេខជារៀងរាល់ថ្ងៃ ចាប់តាំងពីបុណ្យភ្ជុំចប់ ជាសញ្ញាបង្ហាញថាទីផ្សារនាំចេញស្រូវកំពុងស្រូបទាញយ៉ាងល្អ ស្របពេលដែលរោងម៉ាសុីនកិនអង្ករក្នុងស្រុករាប់រយទៀត ក៏កំពុងប្រមូលទិញស្រូវស្តុកទុកដើម្បីកែច្នៃជាអង្ករនាំចេញផងដែរ»។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ តម្លៃស្រូវOM នៅខេត្តបាត់ដំបង ១០៣០ រៀល ក្នុងមួយគីឡូក្រាម ស្រូវសែនក្រអូប ១២៤០ រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រង៉ែ ១០៤០ រៀល ក្នុងមួយគីឡូក្រាម៕
របាយការណ៍លម្អិតខាងក្រោម៖

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


