Connect with us

សេដ្ឋកិច្ច

ធនាគារអេស៊ីលីដា ផ្ដល់ប្រាក់កម្ចីជាង ៦,៦៧ ពាន់លានដុល្លារត្រឹមដំណាច់ខែកញ្ញា កើន ៣% ​ ​

បានផុស

នៅ

ធនាគារអេស៊ីលីដាផ្ដល់ប្រាក់កម្ចីចំនួន ៦,៦៧ ពាន់លានដុល្លារ កើនឡើង ៣% និងទទួលប្រាក់បញ្ញើអតិថិជនមានចំនួន ៧,៨៨ ពាន់លានដុល្លារ កើន ១២,៥% គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា មានប្រសាសន៍នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ នេះថា ធនាគារភាគច្រើនមានការលូតលាស់ល្អនៅឆ្នាំ ២០២៤ នេះ ក្នុងនោះឥណទាននៃធនាគារអេស៊ីលីដាមានកំណើន ៣% ខណៈប្រាក់បញ្ញើមានកំណើន ១២,៥% ដែលជាសញ្ញាល្អ ខណៈ​អ្នក​មានធនធានបានដាក់ប្រាក់បញ្ញើច្រើន។

លោកបណ្ឌិត អ៊ិន ចាន់នី ថ្លែងថា៖ «វិស័យដែលមានតម្រូវការឥណទានច្រើនគឺវិស័យកសិកម្ម វិស័យ​​ជួញដូរ ឥណទានប្រើប្រាស់ទូទៅ និងឥណទានសម្រាប់អ្នកមានលំនៅឋានដំបូង មានការសង​ត្រឡប់​ល្អ»។

យោងតាមការិយាល័យ​ឥណទានកម្ពុជា (CBC) បង្ហាញថា នៅ​ក្នុង​ត្រីមាសទី៣ ឆ្នាំ២០២៤ ការដាក់ពាក្យស្នើឥណទានបានកើនដល់ ៣៧% ខណៈប្រតិបត្តិការ​ឥណទាន​មានកំណើន ៥,៦%។

គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់​យឺត​លើសពី ៣០ ថ្ងៃ កើនឡើង​រហូតដល់ ៩%។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម