សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនទំហំទឹកប្រាក់ដល់ជាង ៤៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ
នៅក្នុងរយៈពេល ១០ ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវទំហំប្រមាណជាង ៤៥ ពាន់លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ទិន្នន័យរបស់ GDCE ដដែលបានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៣,៤៩ ពាន់លានដុល្លារ កើន ១៧%។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអន្តរជាតិ, ទំនាក់ទំនងល្អរវាងនិយោជក និងអ្នកទទួលទិញ នៅអន្តរជាតិ និងគុណភាពទំនិញរបស់កម្ពុជា ធ្វើឱ្យការនាំចេញមានកំណើន។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ការទទួលទិញទំនិញវាយនភណ្ឌ សម្លៀកបំពាក់ដ៏ច្រើន គឺដោយសារ រដ្ឋាភិបាលកម្ពុជាបានសហការជិតស្និទ្ធជាមួយសហគ្រាសផលិតដែលបានអនុវត្តទៅតាមគោលការណ៍របស់អ្នកបញ្ជាទិញដែរ ដូចជាលក្ខខណ្ឌសុខមាលភាព ប្រាក់ខែគោលជាដើម ដែលធ្វើឱ្យការបញ្ជាទិញកើនដែរ»។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើននៅឆ្នាំ ២០២៤ នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានប្រទេសចិន ដែលចិនបានទិញទំនិញកសិផលមួយចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយកែវរមៀត ចេកអំបូងលឿងជាដើម ខណៈការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសជិតខាងក៏មានកំណើន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


