ព័ត៌មានអន្ដរជាតិ
មេដឹកនាំម៉ាឡេស៊ី ព្រួយបារម្ភពីផលប៉ះពាល់នៃគោលនយោបាយការពារនិយមរបស់ ត្រាំ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភប្រាប់បណ្ដាញទូរទស្សន៍ CNN ថា ការនាំចេញរបស់ម៉ាឡេស៊ីទៅសហរដ្ឋអាមេរិក នឹងរងផលប៉ះពាល់ដោយសារតែគោលនយោបាយការពារនិយមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

ការព្រួយបារម្ភរបស់លោក ធ្វើឡើងដោយគូសភ្ជាប់នឹងការណ៍ដែលថា១/៤ នៃការនាំចេញមីក្រូឈីប និងបន្ទះឈីបរបស់ម៉ាឡេស៊ី មានទិសដៅទីផ្សារសហរដ្ឋអាមេរិក។
ដើមឡើយ លោក អាន់វ៉ា ត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រលោកខាងលិច។ ប៉ុន្តែចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅឆ្នាំ ២០២២ មក លោកបានបង្កជាភាពចម្រូងចម្រាស់ជាមួយសម្ព័ន្ធមិត្តលោកខាងលិចផ្សេងៗ ក្នុងនោះរួមមានទាំងការគាំទ្រដ៏រឹងមាំលើក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីន ក៏ដូចជាការសម្រេចចង់ឱ្យម៉ាឡេស៊ីក្លាយជាសមាជិករបស់ BRICS រួមជាមួយប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌា អ៊ីរ៉ង់ និងប្រទេសដទៃទៀត។
ក្នុងបទសម្ភាស៍ជាមួយ CNN ដែលចុះផ្សាយកាលពីម្សិលមិញ និងធ្វើឡើងមុនការបោះឆ្នោតអាមេរិក លោក អាន់វ៉ា បានថ្លែងការពារការសម្រេចចិត្តចូលប្លុក BRICS របស់ខ្លួន ដោយលើកឡើងថា ម៉ាឡេស៊ីជា «ប្រទេសពាណិជ្ជកម្ម» ដូច្នេះវានឹងរងផលប៉ះពាល់ដោយគោលនយោបាយការពារនិយមពីសេតវិមាន។

លោកថ្លែងយ៉ាងដូច្នេះថា៖ «មិនថាយើងចូលរួមជាមួយ BRICS ឬអត់នោះទេ គោលនយោបាយការពារនិយមនឹងប៉ះពាល់ដល់យើង។ ខ្ញុំមានន័យថា មួយភាគធំនៃមីក្រូឈីប និងបន្ទះឈីប ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក ពោលគឺ ២៦ ភាគរយ។ វាពិតជានឹងប៉ះពាល់ដល់ពួកយើង»។
កាលពីខែកក្កដា លោក អាន់វ៉ា បានថ្លែងថា ម៉ាឡេស៊ីបានដាក់ពាក្យចូលរួមជាមួយក្រុម BRICS ហើយកាលពីខែមុនប្លុកនេះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅលើបណ្ដាញសង្គមថា ម៉ាឡេស៊ីបានក្លាយជាប្រទេសដៃគូរបស់ខ្លួន។

គួរគូសបញ្ជាក់ថា លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធ ៦០ ភាគរយ លើទំនិញចិន និង ១០-២០ ភាគរយ លើគ្រប់ទំនិញនៃប្រទេសដទៃទៀត ដែលនាំចូលទៅអាមេរិក។ គោលនយោបាយបែបនេះ អាចប៉ះពាល់ដល់ប្រទេសនានា ដែលនាំចេញទៅអាមេរិកច្រើន ដូចជាម៉ាឡេស៊ី។
លើសពីនេះ សហរដ្ឋអាមេរិកនៅតែជាប្រភពកំពូលរបស់ម៉ាឡេស៊ីលើការវិនិយោគបរទេស ខណៈកិច្ចព្រមព្រៀងរបស់ប្រទេសនេះជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដូចជា Amazon Web Services ក្រុមហ៊ុន Google និងក្រុមហ៊ុនMicrosoft អាចជួញដល់សេដ្ឋកិច្ចក្នុងស្រុកប្រមាណ ១៦,៧ ប៊ីលានដុល្លារ។
យ៉ាងណាក៏ដោយ សេដ្ឋវិទូបានលើកឡើងថា ម៉ាឡេស៊ីក៏អាចទទួលបានផលប្រយោជន៍ពីការរំខានការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ ដោយប្រទេសនេះស្ថិតនៅទីតាំងយុទ្ធសាស្រ្តសម្រាប់គោលនយោបាយចិន+១៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


