ព័ត៌មានជាតិ
រដ្ឋាភិបាលដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ហែម វណ្ណឌី បានលើកឡើងថាការដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។
លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញនេះគឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម។ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងមានភាពងាយស្រួលជាងមុន មិនថាយប់ មិនថាថ្ងៃ ពេលណា ឬកន្លែងណា និងអាចបង់សេវាតាមអនឡាញបានដោយមិនចាំបាច់ជួបមនុស្ស ដែលកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម។”
កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោក ហែម វណ្ណឌី បានបន្ថែមថា៖ «កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះ និងពូនជ្រុំឱ្យមានការច្នៃប្រឌិត ការបង្កើតនូវដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការគ្នាស្វែងរកគំនិតថ្មីៗដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ»។
កាលពីខែមេសា ឆ្នាំ២០២៤ ក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងសហគមន៍អាស៊ាន។
ប្រព័ន្ធសេវាអនឡាញថ្មីនេះគឺជាជំហានថ្មីមួយឆ្ពោះទៅការធ្វើឌីជីថលូបនីយកម្មពេញលេញ ដើម្បីធ្វើឱ្យ កាន់តែងាយស្រួលសម្រាប់អាជីវកម្ម សហគ្រិន និងនវានុវត្តន៍ករ ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យកាន់តែរីកចម្រើន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


