ព័ត៌មានជាតិ
កម្ពុជា និង IFC សហការគ្នាដើម្បីអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទ
ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (SERC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីរួមចំណែកកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃទីផ្សារឧបករណ៍និស្សន្ទឱ្យរឹងមាំ និងអនុលោមទៅតាមស្តង់ដារអន្តរជាតិ។

ពិធីចុះហត្ថុលេខានោះត្រូវធ្វើឡើងរវាងលោក លោក ស៊ូ សុជាតិ អគ្គនាយក SERC និងលោក Tom Ceusters ប្រធានទទួលបន្ទុកផ្នែកផ្សារមូលបត្រ និងវិនិយោគនៃ IFC ក្នុងការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
លោក ស៊ូ សុជាតិបានថ្លែងក្នុងកម្មវិធីនោះទេ កិច្ចសហការនេះត្រូវធ្វើឡើងក្នុងកាលៈទេសៈដ៏សំខាន់មួយ ដោយសារទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជាមានសក្ដានុពលយ៉ាងធំធេងក្នុងការរួមចំណែកដល់កំណើនហិរញ្ញវត្ថុរបស់ប្រទេស។

លោកថា៖«តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មការវិនិយោគ ទីផ្សារនេះត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
ទោះជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខតម្រូវឱ្យមានការគិតគូរដោយប្រុងប្រយ័ត្ន មានក្របខ័ណ្ឌរឹងមាំ និងការកសាងសមត្ថភាពបន្ថែម។ លោកថា៖« កិច្ចព្រមព្រៀងរវាង SERC និង IFC បង្ហាញពីផែនការដ៏ទូលំទូលាយមួយ ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើមនេះស្របតាមគោលដៅរបស់កម្ពុជាក្នុងការក្លាយជាអ្នកចូលរួមប្រកួតប្រជែង និងគួរឱ្យទុកចិត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុសកល»។

បើយោងតាមកិច្ចព្រមព្រៀងនេះ ខាង IFC នឹងចូលរួមក្នុងការការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់បុគ្កលនិយតកម្ម និងអ្នកចូលរួមទីផ្សារជាមួយនឹងជំនាញចាំបាច់ នៃទីផ្សារនិស្សន្ទនេះ; ពង្រឹងក្របខ័ណ្ឌច្បាប់ និងហិរញ្ញវត្ថុរបស់កម្ពុជា ដោយធានាថាអនុឡោមតាមស្តង់ដារអន្តរជាតិ; និង កិច្ចព្រមព្រៀងនេះក៏កំណត់ដំណាក់កាលសម្រាប់ទីផ្សារនិស្សន្ទដែលរួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា និងគោលដៅសេដ្ឋកិច្ចទូលំទូលាយនៃការជំរុញការបង្កើតថ្មី តម្លាភាព និងភាពធន់នៅក្នុងទីផ្សារ។
លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ដោយបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះលើសពីឯកសារមួយ វាតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏មានន័យ និងយូរអង្វែង។ នៅពេលដែលគម្រោងនេះចាប់ផ្តើមដំណើរការជាផ្លូវការ ការប្តេជ្ញាចិត្តពីទាំង SERC និង IFC មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍទីផ្សារនិស្សន្ទ និងសេដ្ឋកិច្ចកម្ពុជា»។
ដោយឡែកការដាក់ឲ្យដំណើរការជួញដូរឧបករណ៍និស្សន្ទគិតត្រឹមឆ្នាំ ២០២៣ បានកើនឡើងដល់ ៣០០ លានដុល្លារ ខណៈត្រីមាសទី ១ ឆ្នាំ ២០២៤កន្លងមក ទំហំនៃការជួញដូរមានទំហំដល់ ៥០ លានដុល្លារ។ នេះបើយោងតាម SERC។

សម្រាប់ការដាក់ឲ្យដំណើរការដំបូងនៅឆ្នាំ ២០១៧ ទំហំនៃការជូញដូរឧបករណ៍និស្សន្ទមានត្រឹម ៤ លានដុល្លារ ហើយទំហំនៃការជួញដូរមានការកើនឡើងជារៀងរាល់ឆ្នាំ។
ការជួញដូរឧបករណ៍និស្សន្ទបែងចែកជា ៦ ប្រភេទមានសរុបជាង ២៤៩ ផលិតផល។ ផលិតផលឧបករណ៍និស្សន្ទទាំង ៦ ប្រភេទ រួមមាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យាលក់ពង្រីកថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យាលក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត