សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន
គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានជាង ៩៤ ភាគរយ ចំណាយថវិកាជិត ១ ពាន់ ៤០០ លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការងារសំណង់សំខាន់ៗ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ ត្រូវបានបញ្ចប់មួយផ្នែកធំនាបំណាច់ឆ្នាំ ២០២៤ និងមួយចំនួនទៀតក្នុងខែមករា ឆ្នាំ ២០២៥នេះ។
លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ការអនុវត្តផែនការរួចរាល់ សម្រាប់កិច្ចដំណើរការផ្ទេរ និងដាក់ឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងអនុវត្តនឹងគ្រោងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងខែកក្កដា ឆ្នាំ ២០២៥។

តាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


