Connect with us

ព័ត៌មានជាតិ

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក ​ Casey Barnett បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗនេះអំពីហានិភ័យនៃផលិតកម្មបន្ទះសូឡារបស់កម្ពុជាអាចនឹងដួលរលំនៅពេលអាមេរិកអនុវត្តអត្រាបន្ធនាំចូលថ្មីប្រឆាំងនឹងការលក់បង្ខូចថ្លៃរហូតដល់១២៥%នៅខែមេសាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរៀននៃការផ្លាស់ប្តូរវិស័យផលិតកម្ម​ពីចិន៖​កំណើន និងការធ្លាក់ចុះនៃការនាំចេញបន្ទះសូឡារបស់កម្ពុជា

ឧស្សាហកម្មនាំចេញថាមពលព្រះអាទិត្យរបស់កម្ពុជាកំពុងដួលរលំ ​ដោយសារការយកពន្ធប្រឆាំងការបង្ខូចថ្លៃរបស់សហរដ្ឋអាមេរិករហូតដល់ ១២៥% លើបន្ទះសូឡាដែលនាំចេញពីកម្ពុជា។ កម្ពុជាបាននាំចេញបន្ទះសូឡាក្នងតម្លៃ ២,១ ពាន់លានដុល្លារទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។ ប៉ុន្តែនៅឆ្នាំ ២០២៥ ការនាំចេញបន្ទះសូឡារបស់កម្ពុជានឹងមានចំនួនតិចតួច។ នៅខែតុលា ឆ្នាំ ២០២៤ បណ្តាក្រុមហ៊ុននាំចេញបន្ទះសូឡាពីកម្ពុជាជឿថា ពួកគេបានរួចផុតពីគ្រោះមហន្តរាយ នៅពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធប្រឆាំងត្រឹមតែ ៨% ប៉ុណ្ណោះ។ ប៉ុន្តែការធូរស្បើយមានរយៈពេលខ្លីតែប៉ុណ្ណោះ។ កាលពីខែធ្នូឆ្នាំមុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខួចថ្លៃរហូតដល់១២៥%។

តើយើងបាននាំចេញដោយរបៀបណា?

​មុនឆ្នាំ ២០១៨ កម្ពុជាបាននាំចេញបន្ទះសូឡាក្នុងបរិមាណមួយយ៉ាងច្រើន។ ប៉ុន្តែនិន្នាការនោះវាបានផ្លាស់ប្តូរនៅពេលដែលសហរដ្ឋអាមេរិកបានដាក់ចេញនូវការយកពន្ធនាំចូលសកលរហូតដល់៣០% លើបន្ទះសូឡា និងសំភារៈនានាធ្វើអំពីសូឡា (ក្រោយមកបានកាត់បន្ថយមកត្រឹម ១៤%) និងពន្ធបន្ថែម ២៥% លើការនាំចូលពីប្រទេសចិន។ ដើម្បីចៀសវាងការយកពន្ធទាំងនេះ ក្រុមហ៊ុនផលិតរបស់ចិនបានផ្លាស់ប្តូររោងចក្រ​ផលិតមកកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ។ រដ្ឋបាល Biden បានសម្របសម្រួលរឿងនេះនៅឆ្នាំ ២០២២ ដោយកាត់បន្ថយពន្ធនាំចូលលើបន្ទះសូឡាពីកម្ពុជាមកត្រឹម ១៤,៧៥% និង​ផ្អាករយៈពេលពីរឆ្នាំលើការកំណត់អត្រាពន្ធថ្មី។

ប៉ុន្តែវាជាការសម្ងាត់ដែលត្រូវបានលាតត្រដាង ដោយសារតែការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាគ្រាន់តែជាមធ្យោបាយមួយសម្រាប់ក្រុមហ៊ុនចិនដើម្បីគេចពីការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលនាំឱ្យមានការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ដោយផ្តោតលើក្រុមហ៊ុននាំចេញសំខាន់ៗរបស់កម្ពុជាចំនួនពីរគឺ Hounen Solar និង Solar Long PV Tech ។ ក្រុមហ៊ុនទាំងពីរបានបដិសេធមិនសហការ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអនុវត្តការផាកពិន័យយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ «ការពិតដែលអាចប្រើបាន»។ ជាលទ្ធផល ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃអត្រា១២៥% ត្រូវបានអនុវត្តចំពោះរាល់ការនាំចេញបន្ទះសូឡាពីកម្ពុជា។

​​បច្ចុប្បន្នកម្ពុជាប្រឈមនឹងអត្រាពន្ធដែលមានកម្រិតខ្ពស់ជាងចិន (បន្ទះសូឡា)

​ជាមួយ​នឹង​សេចក្តី​សម្រេច​នេះ ការ​នាំ​ចេញ​ពី​កម្ពុជា​ឥឡូវ​មាន​តម្លៃ​ថ្លៃ​ជាង​ការ​នាំ​ចេញ​ផ្ទាល់​ពី​ប្រទេស​ចិន។ ការនាំចេញបន្ទះសូឡារបស់កម្ពុជាត្រូវបង់ពន្ធសរុបក្នុងអត្រា ១៤៧,៦២% (១៤% + ៨,២៥% + ១២៧,៣៧%) ខណៈការនាំចេញបន្ទះសូឡាពីប្រទេសចិនទៅអាមេរិក​ត្រូវបង់ពន្ធប្រហែលជា៩៩%ប៉ុណ្ណោះ។

មេរៀនក្នុងកិច្ចការទូត៖ តើប្រទេសម៉ាឡេស៊ីបានគេចពីការយកពន្ធនេះដោយរៀបណា?

​ជោគវាសនារបស់កម្ពុជាផ្ទុយពីប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ម៉ាឡេស៊ីបានសហការជាសាធារណៈក្នុងអំឡុងពេលស៊ើបអង្កេត ដែលបណ្តាលឱ្យមានការយកពន្ធលើការ​លក់បង្ខូចថ្លៃទាបជាងត្រឹមតែ ២១% ប៉ុណ្ណោះ ដោយមានតែក្រុមហ៊ុនមានឈ្នោះស៊ើបអង្កេតតែប៉ុណ្ណោះដែលប្រឈមនឹងពន្ធខ្ពស់ (៨១%) ។ នៅប្រទេសវៀតណាម វិធីសាស្រ្តផ្សេងមួយត្រូវបានគេយកមកប្រើ ដោយក្រុមហ៊ុនដែលសហការ​បានប្រឈមមុខនឹងពន្ធប្រឆាំងការលក់បង្ខូចថ្លៃចន្លោះពី ៥៣%​ទៅ៧២% ខណៈដែលក្រុមហ៊ុនមិនសហការត្រូវបង់ពន្ធរហូតដល់ ២៧១%។

តើកម្ពុជាមានក្តីសង្ឃឹមអ្វីខ្លះ?

​ចំពោះការយកពន្ធ ១២៥% នឹង​ចូលជាធរមាននៅក្នុងខែមេសាខាងមុខនេះ។ កម្ពុជា​អាច​ចាត់​វិធានការ​ក្នុង​ខែ​ក្រោយ​នេះដើម្បីបញ្ជៀសនូវហានិភ័យទាំងនេះ។ ទីមួយ កម្ពុជាអាចដកហូតសិទ្ធិនាំចេញរបស់ក្រុមហ៊ុននាំចេញដែលមិនមានកិច្ចសហ​ការ។ ទីពីរ កម្ពុជាត្រូវតែស្នើសុំឱ្យមានការពិនិត្យឡើងវិញពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយលើកហេតុផលថាចាប់តាំងពីក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះសេចក្តីសម្រេច «ការពិតដែលអាចប្រើបាន» លែងនាំចេញ ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃនេះ ​ត្រូវបានពិចារណាឡើងវិញសម្រាប់ក្រុមហ៊ុនផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម