ព័ត៌មានជាតិ
ការបង្កើត CGCC មិនត្រឹមឆ្លើយតបតម្រូវការទុនរបស់ SME ប៉ុណ្ណោះទេ ប៉ុន្តែចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច
ប្រធានទំនាក់ទំនងសាធារណនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក កាំង តុងងី បានអះអាងថា ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) មិនត្រឹមតែបានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងតម្រូវការនានា មិនថាកម្រិតសហគ្រាសធុនតូច និងមធ្យម (SME) និងកម្រិតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទេ ប៉ុន្តែវាជាតម្រូវការសេដ្ឋកិច្ចជាតិផងដែរ។

លោក កាំង តុងងី បានមានប្រសាសន៍ថា CGCC បានបង្កើតឡើងនៅពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពមិនប្រាកដប្រជាពីការរីករាលដាលនៃជំងឺកូវីដ ១៩ ជាក់ស្ដែង សម្រាប់សេដ្ឋកិច្ចប្រទេសនីមួយៗ ដូចជាអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពដែលមិនច្បាស់លាស់ ស្ថានភាពដែលចំណូលរបស់ពួកគេធ្លាក់ចុះ ជាហេតុធ្វើឱ្យតម្រូវការឥណទានមានការកើនឡើងខ្ពស់ និងមានភាពចាំបាច់ជាងពេលណាៗទាំងអស់។
លោកលោកឡើងបន្ថែមថា៖« នៅពេលស្ថានភាពសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នោះវាតម្រូវឱ្យម្ចាស់អាជីវកម្មនានា ត្រូវការដើមទុនដើម្បីយកមកស្តារអាជីវកម្មរបស់ពួកគេ ឬក៏ត្រូវការដើមទុនដើម្បីមកទប់អាជីវកម្ម ឬយកទៅបង្វែរទិសដៅស្ថានភាពអាជីវកម្មរបស់ពួកគេ និងស្វែងរកដំណោះស្រាយណាមួយដែលសមស្របដើម្បីដោះស្រាយ បញ្ហា»។

ជាក់ស្តែង ជុំវិញការបង្កើតឡើង នូវសាជីវកម្មធានាឥណទានកម្ពុជា CGCC គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការទាំងអស់នេះបានយ៉ាងពិតប្រាកដ មិនថាតែកម្រិត SME មិនថាកម្រិតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទេ ប៉ុន្តែវាជាតម្រូវការសេដ្ឋកិច្ចជាតិដែរ។
លោក បានពន្យល់ថា «បច្ចុប្បន្នសេដ្ឋកិច្ចជាតិកម្ពុជាយើងកំពុងតែវិវឌ្ឍន៍ពីកម្រិត LDC ទៅជាប្រទេសដែលមានចំណូលមធ្យម ដូច្នេះការដែលយើងពង្រឹងសហគ្រាសធុនតូចឱ្យមានភាពរឹងមាំ វាជាកត្តាដែលសំខាន់ណាស់ដើម្បីជួយយើងឱ្យឈានទៅសម្រេចបាន ព្រោះនៅពេលដែលប្រទេសផ្សេងៗលែងមានតម្រូវការពលករ គឺមានតែសហគ្រាសធុនតូច និងមធ្យមនេះហើយ ដើរតួនាទីក្នុងការចាប់យក និងទាក់ទាញពលករទាំងអស់នោះមកធ្វើការ មកបង្កើតការងារនៅក្នុងប្រទេសកម្ពុជាយើងដែលជំរុញដល់ភាពសាំ និងភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា»។

«ហេតុដូចនេះហើយ នេះជាមូលហេតុចម្បងដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយើងគាំទ្រទាំងស្រុងទៅលើការបង្កើត CGCC ក៏ដូចជាជំរុញគ្រឹះស្ថានសមាជិករបស់យើងឱ្យចូលរួមជាមួយ CGCC ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកាន់តែល្អប្រសើរ»។ នេះបើតាមលោក តុងងី។
សាជីវកម្មធានាឥណទានកម្ពុជា ឬហៅកាត់ថា (CGCC) ត្រូវបានរាជរដ្ឋាភិបាលចេញអនុវត្តបង្កើតតាំងពីខែកញ្ញា ឆ្នាំ២០២០ ហើយបានសម្រេចឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះជាមួយទឹកប្រាក់ដំបូង ២០០ លានដុល្លារ ក្នុងការជួយស្រោចស្រង់អាជីវកម្មនានាដែលបានជួបប្រទះបញ្ហាសេដ្ឋកិច្ចនៃការរីករាលដាលនៃជំងឺកូវីដ១៩៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


