សេដ្ឋកិច្ច
កម្ពុជាចាត់ទុកចិនជាទីផ្សារធំ នៅពេលអនាគត
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាតែងចាត់ទុក ប្រទេសចិន គឺជាទីផ្សារធំ ដែលមានកម្លាំងទិញនៃអ្នកប្រើប្រាស់ មិនចាញ់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងវេទិកាអំពី «ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី» នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ថ្វីត្បិតតែកម្លាំងទិញនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកនាពេលកន្លងមកមានទំហំធំ ប៉ុន្តែចិន ក៏ជាទីផ្សារមួយដែលមានទំហំធំនៃការនាំចេញដូចគ្នាដែរ។
លោក បានលើកឡើងថា ទាំងចិន និងកម្ពុជា សុទ្ធតែជាសមាជិកនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលកិច្ចព្រមព្រៀងនេះ បានរួមចំណែកនៅក្នុងទីផ្សារនាំចេញរបស់កម្ពុជាប្រមាណ ៦៣% នៃចំណែកនៃការនាំចេញទំនិញទាំងមូលរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះ បន្ថែមថា៖ «កំណើននៅក្នុងវិស័យពាណិជ្ជកម្មនេះ មានកំណើនរហូតចាប់តាំងពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយក្នុងនោះប្រទេសចិនបានទទួលទិញទំនិញកសិផលរបស់កម្ពុជា ដែលរួមមាន អង្ករ ត្រី ដំឡូងមី ជាការទទួលទិញ និងជាកិច្ចសហប្រតិបត្តិការមួយដែលជំរុញឱ្យមានការកែច្នៃ មានន័យថា សេចក្តីត្រូវការរបស់ទីផ្សារ បានបង្រៀនឱ្យយើងចេះកែច្នៃផលិតផលដើមឱ្យទៅជាផលិតផលសម្រេច ហើយត្រូវនឹងតម្រូវការរបស់ទីផ្សារ»។
លោក ប៉ែន សុវិជាតិ បន្ថែមថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកម្ពុជា បានខិតខំជំរុញនូវម៉ាកទំនិញរបស់កម្ពុជា និងលើកតម្កើងកេរ្តិ៍ឈ្មោះទំនិញដែលផលិតនៅក្នុងប្រទេស ក្រៅតែពីផលិតផលដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ស្រាប់ យើងក៏នៅមានទំនិញកសិផលមួយចំនួនទៀតដែលតម្រូវឱ្យការតម្កល់ឈ្មោះ ការផលិតឱ្យមានការទទួលស្គាល់ទូទាំងសកលលោក ក៏ដូចជាការទទួលស្គាល់នៅគ្រប់ទីផ្សារផ្សេងៗទៀត ក្រៅតែពីទីផ្សារមានស្រាប់។

លោកបានអះអាងថា កម្ពុជាតែងគិតថា សហគមន៍រួមវាសនាតែមួយ ដែលកម្ពុជា និងភាគីចិន បានពួតដៃគ្នានៅក្នុងការកសាងកន្លងមក គឺជាផលប្រយោជន៍សំខាន់នៅក្នុងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលមានការវិនិយោគជាមួយគ្នា និងការធ្វើពាណិជ្ជកម្មជាដើម។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ រំពឹងទុកថា ដំណើរទៅមុខនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងមានការរីកចម្រើនជាលំដាប់ ដោយរីកចម្រើនក្នុងលក្ខណៈជាសហគមន៍រួមទាំងគ្នា ទាំងប្រពៃណី សិល្បៈ វប្បធម៌ និងផ្នែកសន្តិសុខ និងរីកចម្រើនរួមគ្នាទាំងវិស័យផ្សេងៗ ក៏ដូចជាវិស័យពាណិជ្ជកម្មនេះផងដែរ។
នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានប្រមាណ ១៥ ពាន់លានដុល្លារកើនឡើង ២៣,៨៤% បើធៀបទៅនិងឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


