សេដ្ឋកិច្ច
អាជីវករផ្សារអូរឫស្សី ប្រាប់ថាការលក់ដូរមានកំណើនតិចតួច ក្រោយចូលឆ្នាំខ្មែរ
បន្ទាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតទៅថ្មីៗនេះ បណ្តាអាជីវករដែលជាអ្នកលក់បន្លែត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ បានប្រាប់ឱ្យដឹងថា ការលក់ដូររបស់ពួកគាត់ គឺមានកំណើនតិចតួច មិនខុសអ្វីពីកាលមុនបុណ្យចូលឆ្នាំខ្មែរ នោះឡើយ។

លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឫស្សី ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២៤ ខែមេសានេះថា កាលពីសម្រាករយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរួចមក អាជីវករទាំងអស់ក្នុងផ្សារអូរឬស្សី បាននាំគ្នាបើកតូបលក់ដូរឡើងវិញជាធម្មតា ចំណែកការលក់ដូរទៀតសោត គឺមានកំណើនតិចតួច មិនខុសអ្វីពីកាលពីមុនចូលឆ្នាំប្រពៃណីខ្មែរ នោះឡើយ។

លោក បន្តថា សម្រាប់ការលក់ដូររបស់អាជីវករផ្សារអូរឫស្សី នាពេលបច្ចុប្បន្ន ឃើញថាកន្លែងខ្លះក៏រៀងស្ងាត់បន្ដិចដែរ ខណៈអាជីវករខ្លះបានចេញមកលក់នៅក្រៅផ្សារ ដែលនាំឱ្យ អ្នកទិញ ឬអតិថិជនមួយចំនួន ក៏មិនសូវនាំគ្នាចូលដើរទិញទំនិញនៅខាងក្នុងដូចសព្វមួយដង។

លោក ឡយ ស៊ាងអាង បានប្រាប់ឱ្យដឹងទៀតថា ចំពោះការលក់ដូររបស់អាជីវករក្នុងផ្សារអូរឫស្សី នាពេលចុងក្រោយនេះ លោកទទួលស្គាល់ថា ទំនិញខ្លះក៏លក់ដាច់ រីឯខ្លះទិញក៏ស្ងាត់ភ្ញៀវផងដែរ។
ជាក់ស្ដែង កាលពីមុនចូលឆ្នាំខ្មែរ ទំនិញដែលលក់ដាច់ មានដូចជា៖ សម្ភារសែនចិន គ្រឿងតុបតែងផ្ទះ ទាន ធូប និងប្រភេទគ្រឿងទេសមួយចំនួនដែលជាតម្រូវការសម្រាប់ថ្ងៃបុណ្យទាន។

យ៉ាងណាមិញ លោក ឡយ ស៊ាងអាង បញ្ជាក់ថា ក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារអូរឫស្សី ក៏សុំស្នើ និងលើកទឹកចិត្តដល់អាជីវករទាំងអស់ សូមមេត្តារក្សានៅតម្លៃលក់ដូរប្រចាំថ្ងៃរបស់ខ្លួន មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទាន នោះឡើយ។ ការដែលធ្វើបែបនេះ អាជីវករទាំងអស់នឹងរក្សាបាននូវអតិថិជន ពិសេសគឺម៉ូយរបស់ពួកគាត់ បានកាន់យូរអង្វែងរហូតទៅ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


