សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ជាតិ បញ្ជាទិញយន្តហោះប្រភេទថ្មី ATR 72-600s ចំនួន ៣ គ្រឿង
យន្តហោះប្រភេទថ្មី ATR 72-600s មួយគ្រឿង ក្នុងចំណោម ៣ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលក្រុមហ៊ុនបានបញ្ជាទិញ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ដែលជាផ្នែកមួយក្នុងការគាំទ្រផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) មានផែនការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយគ្រោងតភ្ជាប់បើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀតឱ្យបានឆាប់ ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ ខាងមុខ ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែលជំរុញដោយកំណើននៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។
លោក Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប្ដេជ្ញាបំពេញបេសកម្មក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។
លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែងតែផ្ដល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជិត ២ លាននាក់ (១ ៩៦០ ៦៣៥) កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
អាកាសចរណ៍ស៊ីវិល រំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចសម្រេចបាននូវការដឹកជញ្ជូនអ្នកដំណើរ ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


