សេដ្ឋកិច្ច
ក្រុមហ៊ុន Shinto Holdings ជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជាផ្ដោតលើ AI
ក្រុមហ៊ុនជប៉ុន Shinto Holdings Inc., បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)។

លោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc. បានលើកឡើងក្នុងពេលលោកត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដេីម។
លោក Deng Minghui៖«បច្ចុប្បន្ន ក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន។ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់) និងបញ្ញាសិប្បនិម្មិត (AI)»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។
សម្ដេចបវរធិបតីបានបន្ថែមថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃនគរូបនីយកម្មនៅតាមទីក្រុង-ប្រជុំជន, រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតអាទិភាពលើការវិនិយោគដែលគាំទ្រដល់កិច្ចការពារបរិស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។
សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយដៃគូវិនិយោគក្នុងស្រុក ដេីម្បីចាប់ឱកាសវិនិយោគជាក់ស្តែងលេីវិស័យខាងលេីនេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


