ព័ត៌មានអន្ដរជាតិ
ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ចាប់ផ្ដើមប៉ះពាល់វិស័យទេសចរណ៍ថៃ
ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ រំពឹងថានឹងបង្កផលប៉ះពាល់ដល់ទីផ្សារទេសចរណ៍ចំនួន ៥ របស់ប្រទេសថៃ ដែលអាចឱ្យចំនួនភ្ញៀវធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ខណៈភ្ញៀវពីមជ្ឈិមបូព៌ាទៅកាន់កោះភូកេតបានចាប់ផ្តើមធ្លាក់ចុះជាបណ្ដើរៗហើយ ដោយសារតែការបិទដែនអាកាសជុំវិញហានិភ័យសន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់នោះ។
លោកស្រីលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលដំណើរការជើងហោះហើរមកថៃ ដូចជាក្រុមហ៊ុនអាកាសចរណ៍ Emirates, Etihad, Qatar Airways, Flydubai, Air Arabia, Oman Air និង SalamAir បានផ្លាស់ប្ដូរផ្លូវ ដើម្បីជៀសវាងតំបន់ជម្លោះ និងការបិទដែនអាកាសពីប្រទេសមួយចំនួន។
លោកស្រី Thapanee បាននិយាយថា ទីផ្សារចំនួន ៥ រួមមានអ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី លីបង់ និងស៊ីរី ដែលរួមចំណែក ៧ ភាគរយ លើចំនួនភ្ញៀវទេសចរមជ្ឈិមបូព៌ា(លើកលែងអ៊ីស្រាអែល) ១០០ ៧៨១ នាក់ ដែលបានមកថៃ ក្នុងខែមិថុនា ឆ្នាំ ២០២៤។

លោកស្រី Thapanee បាននិយាយថា TAT ក៏កំពុងតាមដានផលប៉ះពាល់រយៈពេលវែងដែលអាចបន្តទៅលើប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ប្រសិនបើក្ដីបារម្ភពីសុវត្ថិភាពកើនឡើង ជាពិសេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អូម៉ង់ គុយវ៉ែត កាតា និងបារ៉ែន ដែលរួមចំណែក ៨០ ភាគរយ នៃភ្ញៀវមជ្ឈិមបូព៌ាទាំងមូល។ លោកស្រីបន្តថា សណ្ឋាគារនៅទីក្រុងបាងកក ប៉ាតាយ៉ា ភូកេត និងឈៀងម៉ៃ ដែលជាទិសដៅសំខាន់សម្រាប់ទីផ្សារមជ្ឈិមបូព៌ា ទំនងជារងផលប៉ះពាល់រយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុត។
គួរគូសបញ្ជាក់ថា TAT មានគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ១,០៦ លាននាក់ ពីមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ហើយសង្ឃឹមថានឹងបង្កើតប្រាក់ចំណូលប្រហែល ៨៦ ប៊ីលានបាត (២,៦៤ ប៊ីលានដុល្លារ)៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


