ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយបន្តមើលពីផលប៉ះពាល់ពន្ធ
គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃ ធនាគារកណ្ដាលសហព័ន្ធអាមេរិក បានរក្សាអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនឱ្យនៅដដែល ដោយមិនមានការផ្លាស់ប្ដូរណាមួយទេ ក្រោយកិច្ចប្រជុំកាលពីថ្ងៃពុធ ខណៈរង់ចាំមើលព័ត៌មានបន្ថែមអំពីផលប៉ះពាល់នៃពន្ធគយ និងការរំខានធំៗផ្សេងទៀតសម្រាប់សេដ្ឋកិច្ចអាមេរិកនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AP។

ការណ៍នេះមានន័យថា អត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិក នឹងបន្តត្រឹមអត្រាចន្លោះពី ៤,២៥-៤,៥ ភាគរយ ដែលជាអត្រាកំណត់រាប់តាំងពីខែធ្នូ ឆ្នាំមុន។ យ៉ាងណាមិញ ធនាគារលើកឡើងថា នៅតែមានលទ្ធភាពដែលខ្លួននឹងកាត់បន្ថយ ២ ដងទៀត មុនបំណាច់ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ ៣ ដងកាលពីឆ្នាំមុន ប៉ុន្តែមិនបានធ្វើការផ្លាស់ប្តូរអ្វីឡើយ ចាប់តាំងពីពេលនោះមក។ អតិផរណាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមករា។
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ប្រធានធនាគារកណ្ដាល លោក Jerome Powell បានព្រមានជាថ្មីថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចបញ្រ្ចាសការធ្លាក់ចុះនៃអតិផរណា និងបង្កើនតម្លៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទោះបីជាធនាគារកណ្ដាលជឿថា អតិផរណាខាងមុខមានលក្ខណៈជាបណ្ដោះអាសន្នក្ដី ប៉ុន្តែខ្លួនត្រូវការព័ត៌មានបន្ថែម ដើម្បីសម្រេចចិត្តណាមួយលើគោលនយោបាយអត្រាការប្រាក់របស់ខ្លួន។

លោក Powell បាននិយាយយ៉ាងដូច្នេះថា៖ «ពន្ធគយទំនងជានឹងបង្កើនតម្លៃ ហើយដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ច។ យើងដឹងថាវានឹងកើតឡើង ប៉ុន្តែមិនដឹងថា ផលប៉ះពាល់នឹងមានកម្រិតណានោះទេ»
ជាធម្មតា ការផ្លាស់ប្តូរអត្រាការប្រាក់របស់ធនាគារកណ្ដាល ប៉ះពាល់ដល់ការចំណាយលើការខ្ចីប្រាក់ជាច្រើនមុខ ដូចជា កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ប័ណ្ណឥណទាន និងប្រាក់កម្ចីអាជីវកម្ម ជាដើម។
ប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់លោក ត្រាំ ដែលទទូចថាអតិរផណាបច្ចុប្បន្នទាប បានបន្តទាមទារជាថ្មី ឱ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ ហើយបានរិះគន់ធ្ងន់ៗទៅលើលោក Powell។ លោក ត្រាំ ហៅលោក Powell កាលពីថ្ងៃពុធ ថា «ល្ងង់» និងបាទចោទប្រកាន់ថា ការណ៍ដែលធនាគារកណ្ដាលមិនកាត់បន្ថយអត្រាការប្រាក់ គឺជារឿងនយោបាយ។
សម្រាប់សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អាមេរិក (CPI) បានកើនឡើង ២,៤ ភាគរយ ឆ្នាំលើឆ្នាំ កាលពីខែឧសភា ដោយកើនឡើងពី ២,៣ ភាគរយ នៅខែមេសា។ នេះបើយោងតាមការិយាល័យស្ថិតិការងារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


