ព័ត៌មានជាតិ
កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ីចាប់យកឱកាសវិនិយោគ និងធុរកិច្ច
មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញឱ្យវិស័យឯកជនរបស់ម៉ាឡេស៊ីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យសក្តានុពល ដើម្បីទាញផលចំណេញពីការទទួលបាននូវភាពអនុគ្រោះពន្ធតាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

ថ្លែងក្នុងកម្មវិធីស្តីពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានៅរាជធានីភ្នំពេញនៅថ្ងៃទី២៦ ម្សិលមិញនេះ លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC ថាការរៀបកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះទ្បើង ដើម្បីឱ្យវិនិយោគិន និងធុរជនបានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យដែលកំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាទ្បេស៊ី និងកម្ពុជា។ សម្រាប់កម្មវិធីនេះ ជាព្រឹត្តការណ៍មួយក្នុងដំណើរទស្សនកិច្ចរបស់សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជានៅកម្ពុជា ពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនចំនួនប្រមាណ ១០០នាក់ ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក លឹម វិសាលបានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោកថា បច្ចុប្បន្នកមានគម្រោងវិនិយោគធំៗរបស់ម៉ាឡេស៊ីដែលបាននិងកំពុងប្រតិបត្តិការអាជីវម្មនៅកម្ពុជាប្រកបដោយជោគជ័យ»។ លោកបានគូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់។ល។
ជាមួយគ្នានោះដែរ លោក លឹម វិសាលក៏បានលើកឡើងពីឯកសារគតិយុត្តចំនួនពីរដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយទាក់ទាញការវិនិយោគម៉ាឡេស៊ីមកកម្ពុជា គឺទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

កាលពីដើមខែឧសភាសភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី ឈានដល់៧១៥លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំនេះ កើនឡើង ៣៥,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីបានឈានដល់ ១១០ លានដុល្លារ នៅក្នុងរយៈពេលនេះ កើនឡើង ៣៥,៧ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ ហើយការនាំចូលបានកើនឡើងដល់ ៦០៥លានដុល្លារ ដែលបង្ហាញពីការកើនឡើងចំនួន៣៥,៣ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


