ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃ CP កត់ត្រាពីការធ្លាក់ចុះប្រាក់ចំណូលនៅវៀតណាម
ក្រុមហ៊ុនពហុវិស័យ Charoen Pokphand Foods (CPF) ដែលជាក្រុមហ៊ុនកសិកម្ម និងចំណីអាហារថៃ និងជាក្រុមហ៊ុនមេរបស់ C.P. Vietnam បានប្រកាសពីការធ្លាក់ចុះនៃប្រាក់ចំណូលនៅទីផ្សារវៀតណាម សម្រាប់ត្រីមាសទី២ និងឆមាសទី១ នៃឆ្នាំ ២០២៥ ក្រោយពីមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការរំលោភបំពានលើច្បាប់សុវត្ថិភាពចំណីអាហារ។

តាមការចុះផ្សាយរបស់កាសែត Tuổi Trẻ កាលពីថ្ងៃចន្ទ របាយការណ៍ហិរញ្ញវត្ថុរបស់ CPF បានកត់ត្រាប្រាក់ចំណូលសកលសរុបចំនួន ២៩១,៧៧ ប៊ីលានបាត (៩ ប៊ីលានដុល្លារ) នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ ដែលក្នុងនោះមាន ១៨,៩២ ប៊ីលានបាត (៥៨៣ លានដុល្លារ) ជាប្រាក់ចំណេញសុទ្ធ។
វៀតណាមនៅតែជាទីផ្សារធំទី២របស់ CPF បន្ទាប់ពីថៃ ដោយរួមចំណែកប្រាក់ចំណូលប្រមាណ ២៦,១៧ ប៊ីលានបាត (៨០៧ លានដុល្លារ) នៅចន្លោះពីខែមេសា និងខែមិថុនា។ ប៉ុន្តែតួលេខនេះ បង្ហាញពីការធ្លាក់ចុះរហូតដល់ ២១ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ហើយវៀតណាមគឺជាទីផ្សារបរទេសតែមួយគត់ ដែលមានការធ្លាក់ចុះ។
ផ្ទុយទៅវិញ ចំណូលនៅថៃ និងចិន បានកើនឡើងក្នុងអំឡុងពេលដូចគ្នា។

ទន្ទឹមនឹងនោះ ប្រាក់ចំណូលប្រចាំឆមាសទី១ នៃឆ្នាំនេះ ក្រុមហ៊ុន C.P. Vietnam បានប្រកាសប្រាក់ចំណូលសរុប ៥៣,៨ ប៊ីលានបាត (១,៧ ប៊ីលានដុល្លារ) ដែលនេះបង្ហាញពីការធ្លាក់ចុះ ១៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ជុំវិញការធ្លាក់ចុះប្រាក់ចំណូលនេះ CPF មិនបានលើកឡើងយ៉ាងណាទេ ប៉ុន្តែមានការលើកឡើងពីកត្តាផ្សេងៗ រួមទាំងការឡើងថ្លៃនៃប្រាក់បាតធៀបនឹងប្រាក់ដុង ដែលធ្វើឱ្យទំនិញផ្គត់ផ្គង់ពីថៃឡើងថ្លៃសម្រាប់វៀតណាម។
លើសពីនេះទៅទៀតនោះ គឺភាពចម្រូងចម្រាសជាសាធារណៈពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពចំណីរបស់ C.P. Vietnam។ បញ្ហានេះបានផ្ទុះឡើងកាលពីខែឧសភា នៅពេលបុរសម្នាក់ឈ្មោះ L.Q.N. បានចោទប្រកាន់តាមបណ្ដាញសង្គមថា ហាងមួយកន្លែងរបស់ក្រុមហ៊ុនលក់សាច់ជ្រូក និងសាច់មាន់មានជំងឺ។ ការអះអាងនេះ បានជំរុញឲ្យមានការព្រួយបារម្ភជាសាធារណៈជុំវិញកង្វល់សុវត្ថិភាពអាហារ និងបានបង្កការស៊ើបអង្កេតពីអាជ្ញាធរមូលដ្ឋាន។
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


