ព័ត៌មានអន្ដរជាតិ
វៀតណាមបង្ហាញគម្រោងវិនិយោគជិត ៥០ ប៊ីលានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាមនាថ្ងៃអង្គារនេះ បានប្រកាសពីគម្រោងវិនិយោគចំនួន ២៥០ ជាមួយនឹងទំហំនៃការវិនិយោគប្រហែល ១ ៣០០ ទ្រីលានដុង (ប្រហែល ៤៩,៤ ប៊ីលានដុល្លារ) ចំពេលដែលវៀតណាមប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន។

ក្នុងចំណោមនោះ រដ្ឋនឹងផ្ដល់ហិរញ្ញប្បទានដល់គម្រោងចំនួន ១២៩ ដែលរាប់ចាប់ពីការអភិវឌ្ឍន៍ទីក្រុងរហូតដល់ការដឹកជញ្ជូន ជាមួយនឹងការវិនិយោគសរុបប្រហែល ១៨ ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាល។
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងទៀតថាការវិនិយោគជាង ៣០ ប៊ីលានដុល្លារទៀត នឹងប្រើក្នុងគម្រោងវិនិយោគចំនួន ១២១ ដែលផ្តល់ហិរញ្ញប្បទានដោយប្រភពផ្សេងៗ រួមទាំងពីក្រុមហ៊ុនបរទេសមួយចំនួន។
គម្រោងទាំងអស់បានបើកសម្ពោធ ឬដាក់ឱ្យដំណើរការរួចហើយ ដោយគ្រប់ដណ្ដប់លើខេត្ត និងក្រុងទាំង ៣៤ របស់វៀតណាម និងរួមមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការងារស៊ីវិល និងអភិវឌ្ឍន៍ទីក្រុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។

សេដ្ឋវិទូបាននិយាយថា គម្រោងនឹងរួមចំណែកដល់ទៅ ១៨ ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នៅក្នុងឆ្នាំ ២០២៥ និងជាង ២០ ភាគរយ នៅឆ្នាំបន្ទាប់។ នេះ នឹងជួយវៀតណាមឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៨ ភាគរយ នៅឆ្នាំ ២០២៥ និងកំណើនសេដ្ឋកិច្ចលេខ ២ ខ្ទង់ ចន្លោះឆ្នាំ ២០២៦-២០៣០។
កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានភាពរឹងមាំ ដោយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ កើនឡើងពី ១២១,៧២ ដុល្លារ ក្នុងឆ្នាំ ១៩៩០ ដល់ ៤ ៩០០ ដុល្លារនៅឆ្នាំ ២០២៥ ជាមួយនឹងគោលដៅ ៧ ៥០០ ដុល្លារ នៅឆ្នាំ ២០៣០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


